ស្រីស្អាត ជេនណា វិវត្តន៍ខ្លួនពីតារាបង្ហាញម៉ូដ មកតារាសម្តែង ច្រៀង និងពិធីការិនី

0

តារាបង្ហាញម៉ូដ ជេនណាដែលឆ្លង កាត់ការសម្តែងជាច្រើនលើឆាកសម្តែង ពេលនេះបានផ្តល់សញ្ញាថ្មីៗលើ សិល្បៈដែលឃើញពិតជាសរសើរ។នាងមិនត្រឹមតែចេះដើរ បង្ហាញម៉ូដនេះទេ តែក៍មានជំនាញសិល្បៈផ្សេងៗទៀត ដែលកម្របានឃើញ។
កញ្ញាជេនណា បើនិយាយពីសិល្បៈដើរម៉ូដវិញឃើញថា នាងមានការឆ្លងកាត់ច្រើនព្រោះមុខមាត់សិចសុី និងមានរាងខ្ពស់។ នាងបានត្រូវឆក់ចិត្តទស្សនាវដ្តីមួយ របស់បរទេសបានទាក់ទងថត បង្ហាញម៉ូដ ដែលនេះជាមោទនភាពមួយសម្រាប់ នាងក្នុងនាមសិល្បៈ។ ជេនណាមានមហិច្ឆិតា បន្តទៀតក្នុងការ បង្ហាញតួនាទីជាតារាសម្តែង និងផ្សេងៗទៀត។ នាងក៍ត្រៀមចេញនូវចម្រៀងមួយចំនួន ដើម្បីសាកល្បងនូវការគាំទ្រលើផ្នែកថ្មីដែលនាងខិតខំកសាង។
ជេនណា លើកឡើងថាខិតខំប្រឹងប្រែងទាន់មានឱកាស ។ណាមួយនេះជាអ្វីដែលនាងស្រឡាញ់ពេញចិត្ត និងខិតខំប្រឹងប្រែងកន្លងមក។ដូចនេះនាងមានតែព្យាយាម ខិតខំធ្វើអ្វីដែលល្អ ថ្មីៗបម្រើមហាជន និងបង្ហាញនៅលើសិល្បៈដើម្បីសាងទុក ក្នុងភាពជាយុុវវ័យ មើលទៅថ្ងៃក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here