ពៅ លីដា កើនតែអាយុ តែសម្រស់នៅតែលេចធ្លោ និងទាក់ទាញ

0

ស្ថិតក្នុងអំឡុងពេលកូវីដគេសង្កេតឃើញសកម្មភាពសិល្បៈរបស់តារាសម្ដែងកញ្ញា ពៅ លីដា ហាក់រង្វើលខណៈនាងបានសុំផ្អាកទទួលការសម្ដែងមួយចំនួន ដើម្បីទុកពេលមើលថែរសុខភខភាព និងបង្ការការឆ្លងរីករាលដាលនូវជម្ងឺកូវីដ តាមវិធានការណ៍របស់រាជរដ្ឋាភិបាល។ ក្រៅពីមានពេលមើលថែរទាំសុខភាពបានដិតដល់ ពិសេសកញ្ញាក៏គេសង្កេតឃើញមានសម្រស់កាន់តែស្រស់ស្អាត ក្មេងជាងវ័យជាងឆ្នាំមុនៗដែលនាងហាក់មានភាពមមាញឹករហូតពុំមានពេលមើលថែរសម្រស់បានដិតដល់ដូចពេលនេះ។

ជាក់ស្ដែង កាលពីថ្ងៃទី១១ កក្កដា ដែលជាថ្ងៃខួបកំណើតរបស់ កញ្ញា គឺរូបថតស្ទើតែគ្រប់សន្លឹកដែលនាងបានបង្ហោះ សុទ្ធតែស្រស់ស្អាត និង ទាក់ភ្នែក។ អ្នកគាំទ្រមិនតិចទេ សរសើរថា ពៅ លីដា ស្អាតប្លែកខុសពីមុនដូចមេឃនិងដី។ ពីតារាស្រីដែលធ្លាប់មានសម្បុរខ្មៅស្រអែម ពៅ លីដា បានក្លាយទៅជានារីសាច់សរខ្ចី និងមានទម្រង់មុខកាន់តែស្រស់ស្អាតដូចកូនកាត់ ដោយពីមួយឆ្នាំទៅមួយនាងកាន់តែហ៊ឺហា និង ស្អាតប្លែកជាពិសេសគឺនៅក្នុងឆ្នាំ២០២១នេះតែម្តង។ ម្នាក់ៗសរសើរថា នាងស្រស់ស្អាត ក្មេងជាងវ័យ និង កាន់តែខ្យូត បើទោះបីជាកើនវ័យថែមមួយឆ្នាំទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here