ស្ងាត់ៗ រ៉ូលីន បង្ហាញផ្ទះវិឡាថ្មីកំពុងសាងសង់

0

រ៉ូលីន ហាក់មិនសូវ បង្ហាញអោយគេឃើញ ច្រើនឡើយនៅពេលដែល អ្នកណាៗ ចួលចិត្តសម្ញែងទ្រព្យ និងរបស់ហុឺហារ។ ចុងក្រោយនេះ គេស្រាប់តែឃើញនាង បន្តបង្ហាញ នៅផ្ទះថ្មីដែលកំពុងសាងសង់ និងចុងក្រោយឃើញមានផ្ទះមួយទៀតកំពុងបុកគ្រឹះធ្វើឡើង។ ម្ល៉ោះហើយទើបនៅក្នុងសង្គមសិល្បៈ រ៉ូ លីនងឹមៗមិនតតប ជាមួយអ្នកណាទេ តែឡូយឆាយជីវិតផ្ទះសម្បែងតែម្តង។
រ៉ូលីន គេឧស្សាហ៍ឃើញនាង បង្ហាញសកម្មភាពវិដេអូច្រៀងរាំ យ៉ាងច្រើនដើម្បីកំដរ អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ។ តារានិយមតែងខ្លួនបែបភេទទី៣នេះ បានធ្វើអោយ អ្នកចូលចិត្តនិយាយថា នៅតែមានទឹកដមសំឡេងពិរោះពូកែ និងមានទេពកោសល្យធ្វើអោយគេ សើចសប្បាយបានយ៉ាងប្រសើរ។ យ៉ាងណាមិញ បើពិនិត្យអោយមែនទែន រ៉ូលីន កម្រណាស់ធ្វើខ្លួនអោយលើសពីសមត្ថភាព ហើយរមែងខំសន្សំលុយទុកដាក់។ប្លែកជាងនេះស្ងាត់ៗ នាងបានបង្ហាញអោយគេឃើញថា នាងក៍មានសមត្ថភាពមានផ្ទះ២ទៅ៣កន្លែងដែរ។ ម្ល៉ោះហើយទើបគេគិតថា អ្នកដែលមើលមកនាង ឬធ្លាប់សើចចំអក ប្រហែលជាចត់បាយមិនស្ទើរទេ។
បើទោះបី ជារ៉ូលីនល្បីល្បាញនៅលើសិល្បៈ តែរហូតមកទល់ពេលនេះនាង មិនទាន់គិតគូបើកឱកាស លើមុខរបរផ្ទាល់ខ្លួនដូចគេឯងនៅឡើយទេ ។នាងយល់ថាមិនទាន់ ដល់ពេលបើសិនជាច្បាស់លាស់នោះនាង នឹងដំណើរការមុខរបរអោយដូចគេ ដែលអាចលក់នៅលើអន ឡាញឬបង្កើតជាហាងមួយ ដែលចាយទុនច្រើនទើបចង់សន្សំលុយ និងសិក្សាអោយច្បាស់សិន។

LEAVE A REPLY

Please enter your comment!
Please enter your name here