តាមគម្រោង តារាចម្រៀង ដែលត្រូវគេស្គាល់ជាអ្នកនិពន្ធឆ្នើមម្នាក់ផង ត្រូវបង្ហាញស្នាដៃរបស់ខ្លួនតាំងពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២១ម្លេះ ប៉ុន្តែលោកបែរជាខកខានការបង្ហោះ ដោយសារតែហេតុផល ហ្វេសប៊ុកធ្វើស៊ី។ អ្នកគាំទ្រមិនតិចទេដែលអន្ទះសារចង់ស្ដាប់បទថ្មីរបស់លោកបានបង្ហាះអារម្មណ៍ងឿងឆ្ងល់ ដែលបង្ខំអោយលោកធ្វើការបកស្រាយ។ លោក បានសរសេរពន្យល់ពីមូលហេតុនេះថា “ដោយសារផុសរឿងអង្គរវត្តថ្ងៃមុន ផេករបស់ខ្ញុំ មានបញ្ហាធ្លាក់ចំនួនអ្នកមើល ដូច្នេះការចេញផ្សាយបទ មីកំប៉ុង លើFB នឹងសុំពន្យារពេលទៅថ្ងៃស្អែក ដែលត្រូវនឹងល្ងាចថ្ងៃទី១១ កក្កដា នេះវិញ។ យ៉ាងណាមិញ បទចម្រៀងរបស់លោក ត្រូវបានបង្ហោះលើឆានែល យូធូប រួចរាល់អស់ហើយ ដោយមានហ្វេនៗច្រើនណាស់ សរសើរពីទឹកដមសំលេងរបស់លោក និង ស្នាដៃមួយនេះ។ បទនេះ ក៏បុកត្រូវអារម្មណ៍ របស់មហាជនភាគច្រើនផងដែរ ដោយសារតែបទនេះ ត្រូវចំបរិយាកាស ដែលមនុស្សភាគច្រើន រកលុយមិនសូវបាន មិនសូវហ៊ានចេញពីផ្ទះ ហើយភាគច្រើន គឺមីកំប៉ុងជាជម្រើសដ៏ល្អ។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ លោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះពាក់ព័ន្ធនឹងរឿងក្ដៅរបស់ប្រាសាទអង្គរវត្ត ហើយត្រូវបានហ្វេសប៊ុកផេក Report និង បិទ Reach មួយចំនួន ដែលតម្រូវអោយលោកត្រូវដោះស្រាយបញ្ហាបច្ចេកទេសសិន ទើបធ្វើអោយខកខានការបង្ហោះបទថ្មី លើផេកផ្លូវការ។ យ៉ាងណាមិញ ក្រោយការបង្ហោះ ហ្វេនៗ មិនតិចទេ បានបង្ហាញការពេញចិត្តចំពោះស្នាដៃថ្មីនេះ៕