អ្នកណាថា ​តារាភេទទី​៣​​​កម្ពុជា​​ចាញ់​បរទេស ​​មើលសម្រស់ ប៉ុបពី ​ប៉ុន្មាន​ប្លង់​​នេះ បានដឹងថា​ស្អាត់កប់

0

ដ្បិតថាកញ្ញា ប៉ុបពី ត្រូវគេស្គាល់ថាជាបុរសកែភេទ ប៉ុន្តែរូបសម្រស់របស់នាងកាន់តែស្រស់ផូរផង់ស្ទើរតែអាចនិយាយបាននារីពិតមួយចំនួនពិបាកផ្គូរផ្គង ជាពិសេសនៅពេលដែលនាងតុបតែងខ្លួនជារបៀបស្រគត់ស្រគំ បែបកូនក្រមុំ។ ក្រៅពីមើលទៅកាន់តែក្មេង និងស្រស់ស្អាតជាងមុន កញ្ញាក៏ត្រូវគេដឹងថាកំពុងត្រជាក់ចិត្តជាមួយនឹងបុរសសង្ហារចុងក្រោយ ដែលកញ្ញាអះអាងថាជាស្នេហាចិត្តនឹងចិត្តនោះផង។ សម្រស់របស់​នាង​ត្រូវ​គេ​​​​​សរសើរថា​ស្អាត​ជាងតារា​ភេទទី​៣​​ល្បីៗ​នៅ​​ក្រៅប្រទេសមួយចំនួនផង ​​បើ​ទោះជានាងមិនបានចំណាយ​ប្រាក់កែកុនរូបសម្រស់​​​​​ក្នុងហាង​ថ្លៃ​ដូចតារា​​ភេទទី​៣​​​​បរទេស​ទាំងនោះ​​។

រូបថតប៉ុន្មានប្លង់ ដែលកញ្ញា ប៉ុបពី រំលេចឡើងនៅលើហ្វេសប៊ុកប៉ុន្មានចុងក្រោយ ធ្វើអោយម្នាក់ៗសរសើរមិនដាច់ពីមាត់តែម្ដង ក្នុងពេលដែលនាងតែងខ្លួនជាទម្រង់នារីរម្យទម ដែលផ្ទុយស្រឡះពីពេលដែលនាងតែងខ្លួនបែបស៊ិចស៊ី បញ្ចេញគល់សុដនបង្អួតភ្នែកមហាជន។ អ្នកនាងមិនស្គាល់ប្រវត្តិប៉ុបពី ពិតជាច្រលំថានាងជានារីពិតពីធម្មជាតិ ដែលមានរូបសម្រស់មិនចាញ់ទេពអប្សរ ជាពិសេនៅពេលនាងបញ្ចេញស្នាមញញឹមម្ដងៗ គឺអាចអន្ទងចិត្តបុរសគ្រប់រូបអោយលង់ស្នេហ៍បាន។ រូប​សម្រស់របស់​​នាង ​​​បានធ្វើអោយ​ម្នាក់ៗ​​​ទទួលស្គាល់ថា​​ជាតារា​ភេទទី៣តែម្នាក់ ដែល​​នារីពិត​សុំខ្មាស់ ខណៈដែល​នាង​ក៏​​​​​​​ថែរក្សារូបសម្រស់​អោយក្មេង និងកាន់តែផូរផង់​មិន​​ចាស់តាមអាយុ ដែល​​​​​​​​​​​នារី​​​ពិត និង​​តារា​ភេទទី​៣​​​​ភាគច្រើន ពីបាក​ប្រជែងសម្រស់។ ​​​នាងកាន់តែស្អាតនៅពេល​តែង​​​ខ្លួនសុភាពៗ ដែលផ្ទុយពីអ្វីដែលធ្លាប់តែបញ្ចេញ​​​​​​​ដើមទ្រូងស៊ិចស៊ី ប៉ុន្តែយ៉ាងណាមិញ កញ្ញានៅតែអះអាងថាខ្លួន​មិនអាច​​​​ប្រកាន់ជំហរតែងខ្លួនតែ​​របៀប​សុភាព ឬស៊ិចស៊ី តែ​មួយមុខៗនោះឡើយ ដោយសារតែនាង​​​​​ចូលចិត្ត​​តែងខ្លួន​ស្អាត​​តម្រូវ​តាមកម្មវិធី ដែល​​មានន័យថា​​​​​សុភាពរម្យទមក៏និយម ហើយ​ស៊ិចស៊ី​​​កប់ស៊េរី ក៏​​មិនញញើត។
ចង់ដឹងថា កញ្ញា ប៉ុបពី ស្រស់ស្អាតយ៉ាងណា តោះមើលរូបសម្រស់របស់នាង៖

LEAVE A REPLY

Please enter your comment!
Please enter your name here