អ្នករៀបចំកម្មវិធី Miss Grand ប្រកាសមានកូវីដនិងរស់ជំនួយអុកសុីហ្សែន

0

មានការច្របូកច្របល់ពេញ ប្រទេសថៃ និងចង្កោមសិល្បៈទៀតហើយ ដែលស្រាប់តែនៅសុខៗ មានការប្រកាសពី អ្នករៀបចំកម្មវិធីដោយផ្ទាល់ថា លោកផ្ទុកកូវីដ១៩។ លោកកំពុងរស់នៅជាមួយអុកសុីសែនជំនួញ។ ម្ល៉ោះហើយទើបធ្វើអោយ មានការតាមដានជាខ្លាំង និងចាត់ទុកថា មានតារាថៃឆ្លងបន្តកន្ទុយគ្នាគួរអោយ បារម្មណ៍ណាស់។
ពិធីករទូរទស្សន៍ លោក Nawat Itsaragrisil និងជាអ្នករៀបចំកម្មវិធីដ៏ ល្បី ប្រចាំប្រទេសថៃ ប្រលងMiss Grand International បានបង្ហោះនៅលើផេ ក ហ្វេកប៊ុករបស់លោកថា ពេលនេះលោក កំពុងសម្រាកព្យាបាល ជំងឺ កូវីដ -១៩ ។
ជាមួយ ស្ថានភាពបែបនេះ លោកក៏ បាន សរសេរសារ សុំទោសដល់មិត្ត រួមការ ងារ មនុស្សទាំងអស់ ដែលបាន ប៉ះពាល់ ផ្ទាល់ ឬ ប្រយោលជាមួយ លោកចាប់តាំងពីថ្ងៃ ទី ២១ ខែមិថុនា ដល់ ថ្ងៃទី ២ ខែកក្កដា ហើយ ប្រញាប់ ទៅធ្វើតេស្ត សំណាករក មេរោគ កូ វី ដ -១៩ និង ដាក់ខ្លួននៅដាច់ដោយឡែក តាមដានសុខភាពដើម្បី សុវត្ថិភាពរបស់ អ្នក ទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថាអ្នក រាល់គ្នា មាន សុវត្ថិភាព ។ លោកសូមទោស ដោយ ស្មោះត្រង់ចំពោះ បញ្ហាដែលកើតឡើងនេះ ។
ប្រទេស ថៃនៅពេលនេះវីរុសបំប្លែង ខ្លួន ថ្មី មានការ ឆ្លងខ្លាំងនិង រីក រាលដាល លឿន បំផុតស្ទើរតែពេញផ្ទៃប្រទេស ។ នៅថ្ងៃ ទី ០៨ កក្កដា ២០២១ នេះប្រទេសថៃបាន រាយការណ៍ ថារកឃើញករណី ឆ្លងកូវីដ -១៩ បន្ថែម ថ្មីចំនួន ៧,០៥៨នាក់ និងមានអ្នកស្លាប់ ចំនួន ៧៥ នាក់ ។ នាំឲ្យ ចំនួន អ្នកឆ្លងកូវីដ សរុប ៣០៨,២៣០ នាក់ និងអ្នកជា សះស្បើយសរុបចំនួន ២៣៦,១៤៩ នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here