រ៉ាប៊ី មានតម្រុយអាចនឹងក្លាយជាពិធីការិនីម្តងទៀត

0

កញ្ញារ៉ាប៊ី ដែលល្បីខ្លាំងលើទីផ្សារចម្រៀង កំពុងតែធ្វើអោយគេតាមដានជាថ្មីទៀតនៅពេលគេ ស្រាប់តែដឹងតម្រុយថា នាងនឹងក្លាយជាពិធីការិនី។ ប្រសិនជានាង សម្រេចចិត្តមែននោះ ពិតជាល្អ ព្រោះកញ្ញា មានគ្រឹះស្រាប់មិនបាច់ បង្វឹកច្រើន ប្រាប់បន្ថែមគឺអាចធ្វើអោយនាង ដើរទៅមុខបាន។
ផាន វីរ៉ាទី ហៅរ៉ាប៊ី បានផ្អាកអាជីពពិធីការិនីជិត៣ឆ្នាំមកហើយក្រោយពីនាងដើរចេញពីទូរទស្សន៍ហង្សមាសជិត៣ឆ្នាំមកធ្វើជាតារាចម្រៀងនៅថោន ដែលធ្វើឲ្យកេរ្ដិ៍ឈ្មោះនិងជីវភាពរបស់នាងមានការប្រែប្រួលស្ទើតែទាំងស្រុង។យ៉ាងណាតាមព័តមានថាអ្នកគ្រប់គ្រងនៅទូរទស្សន៍ថោន ចង់ឲ្យនាងរ៉ាប៊ី ចាប់អាជីពMCឡើងវិញនៅទូរទស្សន៍មួយនេះព្រោះនាងអាចច្រៀងក៍បានធ្វើជាពិធីការិនីក៍បានដែរ។
រ៉ាប៊ី កំពុងក្លាយជាតារាចម្រៀង ជួរមុខប្រចាំផលិតកម្មថោន គួរអោយភ្ញាក់ផ្អើល ក្រោយពេលប្តូរការងារ។ បទចម្រៀងរបស់ នាងជាច្រើនបានផ្ទុះការគាំទ្រខ្លាំង ស្របពេលនាងក៍មានក្បាច់រាំមិនជិនណាយ។ បែបនេះហើយ គ្រប់ពេលឡើងឆាកម្តងៗឃើញថា នាងក៍មានការគាំទ្រពីអ្នកទស្សនា ច្រើនលើសលុប។

LEAVE A REPLY

Please enter your comment!
Please enter your name here