អុីវ៉ា នៅមិនទាន់មានដំណឹងល្អរឿងគូស្រករ

0

រហូតមកទល់ពេលនេះ តារាចម្រៀង អុីវ៉ា ហាក់នៅមិនទាន់មានពន្លឺ អំពីគូស្រករអោយគេឯងបានឃើញ។ បើទោះជានាង ធ្លាប់លេចឭមានអ្នកតាមស្រឡាញ់ ចងចិត្តចងបេះដូង តែចុងក្រោយហាក់មិនទាន់ បើកចំហរថា បុរសណាជាគូ របស់នាងពិតប្រាកដ។ ចំណែកលោកឪពុកនាង មិនហ៊ានសួរនាំ ចិត្តកូននោះទេ ដើម្បីអោយនាង សម្រេចចិត្តដោយខ្លួនឯងចុះ ចំពោះគូជីវិតនេះ។
ទោះជាអ៊ីវ៉ា ចាប់ផ្ដើមលេងម៉ូដឡាននៅរដូវកូវីដមែន ប៉ុន្ដែនាងធ្លាប់វាចាថាគ្មានបំណងទិញផ្ទះនៅភ្នំពេញនោះទេ ពោលគឺនៅតែទៅរស់នៅផ្ទះឪពុកម្ដាយនៅខេត្តកំពង់ស្ពឺដែលចំណាយពេលដល់ទៅ១ម៉ោងក្នុងការធ្វើតំណើរមកច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍នៅភ្នំពេញ។នាងថានោះគឺជាទម្លាប់ព្រោះផ្ទះនៅស្រុកនោះមានទីធ្លាធំទូលាយស្រួលរស់នៅហើយពេលជិះរថយន្ដទៅមកៗជាច្រើនឆ្នាំមកនោះមានអារម្មណ៍ថាមិនឆ្ងាយទេ។
តារាចម្រៀងសាច់សខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា  បើទោះជាពេលនេះបាត់បង់ប្រាក់ចំណូលទាំងស្រុងពីការច្រៀងសម្ដែងតាមបណ្ដារខេត្តរយៈពេល២ឆ្នាំជាប់គ្នាព្រោះតែកូវីដ-១៩ក្ដី ប៉ុន្ដែមិនធ្វើឲ្យស្រីស្រស់ជួបវិបត្តិសេដ្ឋកិច្ចឡើយ។នៅពាក់កណ្ដាលឆ្នាំ២០២១ ដែលនាងអ៊ីវ៉ា ឈានចូលវ័យ២៨ឆ្នាំនេះគេឃើញតារាសាន់ដេរូបនេះបានជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាក្នុងនោះមានFord ,Starex  និងLexus Rx330 ខណៈដែលថ្មីៗនាងក៍បានចំណាយទុនជាច្រើនដោយពង្រីកហាងលក់សម្លៀកបំពាក់ និងបើកហាងបុកល្ហុងនៅស្រុកកណើតផងដែរ។ប៉ុន្ដែអ៊ីវ៉ា មិនសប្បាយចិត្តនោះទេព្រោះថ្មីៗនេះមានគេរិះគន់ថានាងជាអ្នកចម្រៀងអត់ឃើញចេញបទថ្មីៗ បែរជាឃើញតែបង្អួតការបុកល្ហុងដដែលៗទៅវិញទើបធ្វើឲ្យអ៊ីវ៉ា មួម៉ៅក្ដៅចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here