ពេលដែលរំឭកដល់តារាសម្ដែងល្បីៗជំនាន់ ៨០-៩០ ជឿជាក់ប្រិយមិត្តភាគច្រើនច្បាស់ជានឹកដល់តារាស្រីល្បីៗ ដែលមានទាំងទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់ និង រូបសម្រស់ស្រស់ផូរផង់គួរឱ្យចង់គយគន់របស់ពួកគាត់ជាក់ជាមិនខាន តែយ៉ាងណា រំលងប្រមាណជា ៣០ ឆ្នាំមកនេះ តារាសម្ដែងជើងចាស់មួយចំនួន បានឃ្លាតចាកពីអាជីពមួយនេះទៅរស់នៅសាងគ្រួសារយ៉ាងមានសេចក្ដីសុខ ចំណែកមួយចំនួននៅតែបង្ហាញមុខម្ដងម្កាលក្នុងវិស័យសិល្បៈ ហើយមួយចំនួនទៀតវិញ ក៏បានលាស្រុកកំណើតទៅរស់នៅឯបរទេសជាមួយស្វាមី ។
ក្រោយពីបញ្ចប់ចំណងអាពាហ៍ពិពាហ៍លើកទី ១ ជាមួយអតីតស្វាមី លោក ពេជ្រ ភារុណ ដាច់ស្រេច តារាសម្តែងជើងចាស់ អម្ពរ ទេវី ក៏សម្រេចចិត្តរៀបការជាលើកទី ២ និង បានចាកចេញទៅរស់នៅក្រៅប្រទេសអស់រយៈពេលច្រើនឆ្នាំមកហើយ តែនៅកំឡុងឆ្នាំ ២០១៦ អ្នកនាង ក៏បានវិលត្រឡប់មកស្រុកខ្មែរ ធ្វើឱ្យមហាជនរំជើបរំជួលនឹងទេពកោសល្យសម្ដែងរបស់អ្នកស្រីជាថ្មី ដោយអ្នកស្រីបានបង្ហាញវត្តមានចូលរួមសម្ដែងរឿង «ទឹកចិត្តម្ដាយសម័យ» ។
អ្នកនាងអម្ពរ ទេវី បានលុបចោលម្រោងវិលមកស្រុកខ្មែរសារជាថ្មីដើម្បីថតភាពយន្ដឲ្យផលិតកម្មមួយព្រោះតែកូវីដ-១៩ មិនទាន់ស្ងាត់បន្ទាប់ពីនាងធ្លាប់ចុះមកថតរឿង”ទឹកចិត្តម្ដាយសម័យថ្មី”ឲ្យអ្នកស្រីពាន់ ភួងបុប្ផា កាលពីខែសីហាឆ្នាំ២០១៦ និងថតរឿង”ឆន្ទា”ឲ្យផលិកម្មមួយកាលពីឆ្នាំ២០១៧ នឹងត្រូវបានផលិតកម្មមួយផ្សេងទៀតចង់អញ្ជើញអតីតតារាសម្ដែងដ៍ល្បីល្បាញកាលពីឆ្នាំ១៩៩០នេះមកសម្ដែងដៃគូជាមួយលោកទេព រិនដារ៉ូ សារជាថ្មីតែពេលនេះគម្រោងនោះត្រូវបានខកខានដោយសារតែកូវីដ។