ថៅកែតន្ត្រីសម័យរស្មីសូរិយ៉ា បាត់ខ្លួនក្រោយ…

0

យោងតាមការបង្ហោះរបស់អ្នកចម្រៀងភ្លេង និង ជាអ្នកចម្រៀងអកកេស នៅខេត្តកំពុងឆ្នាំង គឺអ្នកនាង សូរិយ៉ាន ស្រីណា បានសរសេរបង្ហោះកាលពីថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២១ ថា ឪពុកធម៌របស់ខ្លួនគឺលោក ចាន់ គៀន ដែលជាថៅកែតន្រ្តីរស្មីសុរិយា បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ដោយលេខទូរស័ព្ទគ្រប់ខ្សែគឺទាក់ទងលែងបាន ខណៈដែលការបាត់ខ្លួននោះ គឺបាត់នៅវេលាព្រឹកព្រលឹមថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១ ក្នុងពេលដែលលោកបើករថយន្តដែលបានបង្ហោះភ្ជាប់ចេញទៅ។ មកទល់ពេលនេះ ក្រុមគ្រួសារនៅតែទាក់ទងលោកមិនបាន ខណៈដែលមុនបាត់ខ្លួនគឺលោកមានជម្លោះដីធ្លីប្ដឹងផ្ដល់គ្នាធំមួយ ហើយត្រូវឡើងតុលាការនៅថ្ងៃទី២៩ មិថុនា តែបែរបាត់ខ្លួនមុនត្រូវឡើងតុលាការតែម្ដង។

អ្នកនាង សូរិយ៉ាន ស្រីណា សរសេរបង្ហោះថា “ពួកកូនដើររកគ្រប់កន្លែងសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកំសាន្ត ដែលប៉ាធ្លាប់ស្នាក់នៅ ធ្លាប់ទៅ ???
រកអស់ហើយអត់បានដំណឹងប៉ា អត់ទាន់បានតំរុយរបស់ប៉ាសោះ សូម្បីតែដានជើងប៉ា ? ប៉ាអើយ ? ប៉ានៅណា?ប៉ាកំពុងតែធ្វើអី?ប៉ាពិសារបាយនៅ? ប៉ាដឹងអត់ថាពួកកូនបារម្ភពីប៉ាជិតឆ្កួតហើយ ???

បើបងប្អូននៅក្នុងខេត្តកំពង់ឆ្នាំង ឬ តាមបណ្ដារខេត្ត បានប្រទះភ្នែកឃើញគាត់ ឬ ឡានគាត់ ក្នុងអំឡុងពេលយប់ថ្ងៃទី 27 រហូតមកដល់ពេលនេះ ពួកកូនអត់ទាន់បានដំណឹងអីតិចសោះពីប៉ា សូមមេត្តាបងប្អូនបើឃើញជួយប្រាប់មកខាងខ្ញុំផង
☎️016600814☎️0715600814″។ ជាមួយនឹងការបាត់ខ្លួននេះ នៅមិនទាន់មានតម្រុយរកឃើញទេ ដោយការប្ដឹងដល់សមត្ថកិច្ចក៏មិនទាន់មានដំណឹងនៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here