ការព្រួយបារម្ភអំពីការរលាយបាត់នៃមរតកវប្បធម៌របស់ក្រុមជនជាតិ ដើមភាគតិចកួយបន្ទាប់ពីការប្លន់យកដីរបស់ពួកគេពីសំណាក់អ្នកវិនិយោគក្នុងស្រុក

0

ក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រុមជនជាតិដើមភាគតិចកួយក្នុង ឃុំ សាលាវិស័យ ភូមិ អូរពោធិ៍​ ឃុំ​ រម្មណីយ ខេត្តកំពង់ធំនាភាគខាងជើងប្រទេសកម្ពុជាបានបាត់បង់ផ្ទះ និងដីព្រៃ ជាច្រើនកន្លែងដែលជាប្រភពនៃការរស់នៅរបស់ពួកគេ ដោយសារក្រុមហ៊ុន វិនិយោគប្លន់ យកបន្ថែមដែលមានទំហំដីចំនួន ៥ហិចតាចុងក្រោយដែលត្រូវបានពួកគេចាត់​ទុកជាកន្លែង ឧទ្ទិសគោរពបូជាដល់អរុក្ខអរក្សអ្នកតា​ និង ដូចតារបស់ពួកគេ។ អ្នកភូមិកំពុងតែមានការភ័យខ្លាចក្នុងការបាត់បង់វប្បធម៌របស់ពួកគេនិងខ្លាចមនុស្សជំនាន់ក្រោយមិនដឹងអំពីប្រវត្តិរបស់ដូនតានិងសិប្បកម្មផលិតដាវដែកដ៏ជំនាញដែលមានតែមួយ ក្នុងប្រទេសកម្ពុជានាសម័យមុន។ពួកគេអំពាវនាវដល់រដ្ឋាភិបាលឱ្យជួយពួកគេទាមទារយកដីកសិកម្មរបស់ពួកគេឡើងវិញ។ទោះបីពួកគេដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនទាំងនោះជាច្រើនឆ្នាំមកហើយក្តី​ តែភាពយុត្តិធម៌នៅតែមិនទាន់មានសម្រាប់អ្នកភូមិដ៏សែនកំសត់ទាំង​នេះដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here