ហេតុតែស្រឡាញ់អាជីពជា Cameraman និងអ្នកសម្ដែង លោក អេន សំអាត ខំទាំងមានជម្ងឺប្រចាំកាយ

0

មិនត្រឹមតែពិការរាងកាយ ដោយមានសភាពដូចដែលបានឃើញតែប៉ុណ្ណោះទេ លោក អេន សំអាត ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកសម្ដែងនិង ជាកាន់កាមេរ៉ាថតម្នាក់ ប្រចាំក្រុមសម្ដែងរបស់ តារាសម្ដែង កញ្ញា អ៊ុក ដារ៉េត និង មុត សុវណ្ណារិទ្ធិ ក៏មានជម្ងឺប្រចាំកាយធ្វើទុកផងដែរ។ លោកមានជម្ងឺសើស្បែកវាយលុកមួយរយៈមកហើយ ដោយធ្វើអោយពេញរាងកាយរបស់លោកឡើងដុំពក ហើយអណ្ដែតឡើងស្ទើរតែសព្វរាងកាយ ខណៈដែលការប្រើថ្នាំលាប និង ថ្នាំលេបកន្លងមកមិនបានផល។ លោកត្រូវបានគេរើសអើង នៅក្នុងសិល្បៈ ដោយទើបតែមានមុខទទួលបានការអាណិតស្រលាញ់ពីអ្នកសិល្បៈនាមួយរយៈចុងក្រោយប៉ុណ្ណោះ។ លោកធ្លាប់ត្រូវបានមូលនិធិផ្ទះតារា ផ្ដល់ជូននូវថវិកា និង អំណោយមួយចំនួន ក្នុងពេលកូវីត១៩បិទខ្ទប់ខ្លាំង ហើយក៏មានឱកាសបានរួមការងារជាអ្នកថត ក្នុងពេលផ្ទះតារា ផលិតបទចម្រៀងជាភាពយន្ត ក្នុងរឿង”ស្នេហាឆ្លងជាតិវគ្គ១”។

យោងតាមការបង្ហោះរបស់ តារាសម្ដែង កញ្ញា អ៊ុក ដារ៉េត លោកកំពុងឈឺដេកស្ងៀមធ្វើការលែងកើត ដោយសារតែជម្ងឺសើស្បែក និង ជម្ងឺសួតធ្វើទុក្ខ ដោយក្អកខ្លាំង ទំនងវិវត្តន៍ទៅជារបេងក៏មិនដឹង។ កញ្ញាសើស្បែកដុះពេញខ្លួនរបស់លោក ទំនងនៅជាសាច់ស្លូតនៅឡើយ ប៉ុន្តែបើខ្វះលទ្ធភាពព្យាបាលដិតដល់ គឺអាចនឹងក្លាយជាសាច់មហារីក។ ដំណឹងនេះ កាន់តែធ្វើអោយគេឯងសង្វេគចិត្ត ចំពោះតារាសម្ដែងរាងកាងពិកា និង ជាអ្នកកាន់កាមេរ៉ា រូបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here