ផ្លូវខូចខ្លាំងមួយខ្សែនៅកំពង់ឆ្នាំង ត្រូវបាន K01 ដឹកនាំសប្បុរសជនជួសជុល

0

កាលពីព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២១ លោក K01 និង ភរិយា បានដឹកនាំធ្វើផ្លូវមួយខ្សែ ដែលខូចខាតខ្លាំង នៅខេត្តកំពងឆ្នាំង។ លោកបញ្ជាក់ថា សរុបទាំងសប្បុរសជនជួយគ្រប់ទិសទី ថវិកាប្រមាណ៥០លានរៀល នឹងត្រូវបានដេញថ្លៃអោយមានការសាងសង់ ខណៈដែលក្រុមហ៊ុនម៉ៅការដែលដេញថ្លៃបាន ក័បានសន្យាថា នឹងជួសជុលអោយមានគុណភាព។

លោក K01 និយាយថា ដោយសារតែផ្លូវតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តកំពង់ឆ្នាំង ក្នុងស្រុកជល់គីរី មានសភាពខូចខាតខ្លាំង និងដោយសារតែទីតាំងនោះ ជាស្រុកកំណើតរបស់លោកផង ទើបលោកសម្រេចស្វែងរកមូនិធិ ហើយជួយជួសជុលឡើងវិញ ដោយពិធីប្រកាសការជួសជុល ក៏មានវត្តមានចៅហ្វាយស្រុក និង អ្នកម៉ៅការចូលរួមផងដែរ។ លោកថាការសាងសង់គ្រោងចំណាយអស់៥០លានរៀល ស្មើនឹងជា១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយថវិកាទាំងនេះគឺបានពីខាងស្រុកខ្លះ បងប្អូននៅស្រុកជល់គីរីបរិច្ចាគខ្លះ និង មួយភាគធំគឺបានពីដៃគូមុខជំនួញរបស់លោក គឺពីក្រុមហ៊ុនដីឡូតិ៍ ដែលលោកសហការនៅខេត្តត្បូងឃ្មុំ។ ក្នុងនោព ក្រុមហ៊ុន CLK Real Estate យេីងខ្ញុំ ចំនួន 24លានរៀល និងក្រុមហ៊ុន បងK01 & សប្បុរសជនជាច្រេីននាក់ចំនួន26លានរៀល។ សរុប50លានរៀនក្នុងធ្វេីផ្លូវមួយខ្សែនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here