វី ឌីណែត នៅតែបន្តភាពស្ងៀមស្ងាត់ឱ្យប្រាកដចិត្តថាសះស្បើយ 100%

0

ក្រៅពីវី ឌីណែត តារាដែលកើតកូវីដហើយជាឡើងវិញតែមិនទាន់ហ៊ានឡើងឆាកតន្រ្ដីវិញមានដូចជាសុគន្ធ និសា,សួស វីសា ,និងបញ្ញា សិទ្ធ ជាដើម។ចំពោះនាងឌីណែត វិញត្រូវបានលោកហួ ឡាវី តែងតែផ្ដល់កំលាំងចិត្តឲ្យនាងគ្រប់ពេលដើម្បីឲ្យនាងបន្ដដំណើរឈជើងក្នុងអាជីពចម្រៀងនេះតទៅទៀត៕នាងត្រូវបានគេតាមដានថា ថ្ងៃណាបង្ហាញមុខលើឆាកតន្ត្រីដូចពីមុន។
កូនក្រមុំលោកហួ ឡាវី នាងវី ឌីណែត កាន់តែមានសុខភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ជាង២ខែមកនេះអារម្មណ៍នាងកាន់តែស្រស់ថ្លាបន្ដិចម្ដងៗ។ទោះជាយ៉ាងណាតារាចម្រៀងហង្សមាសរូបនេះមិនទាន់កំណត់ពីពេលវេលានៃការវិលមករកឆាកតន្រ្ដីនោះទេ ខណៈដែលរឿងស្នេហារបស់នាងជាមួយបុរសម្នាក់ដែលនាងតែងតែយកស្ទីគ័របឹទមុខប្រុសនោះជាប់ជានិច្ចនោះក៍ស្ងប់ស្ងាត់ទៅវិញក្រោយពីនាងបង្ហើបថាកំពុងពិសោធន៍ស្នេហ៍ដំបូងនេះតាំងពីពាក់កណ្ដាលឆ្នាំ២០២០ម្លេះ។
វី ឌីណែតធ្លាប់ប្រកាសថា នាងនឹកនាសិល្បៈដដែល ដល់ពេលវេលាអំណោយផល នឹងវិលមកកាន់ឆាកតន្ត្រីតាមការសន្យា។ ការពន្យាពេលគឺដើម្បីអោយមានភាពច្បាស់លាស់សុខភាពសិន ក៍ដូចជាការការពារខ្លួនបន្ថែមទៀតមុនសម្រេច ទទួលការងារជាថ្មីទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here