អ្នកនាំពាក្យរដ្ឋាភិបាល៖ មិនមានការដាក់ទណ្ឌកម្មចំពោះជនជាតិចិនដែលគេចចេញពីមណ្ឌលធ្វើចត្តាឡីសក្ក័នៅកម្ពុជា

0

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលធ្វើឡើងដោយ A24 ថាប្រទេសកម្ពុជាមិនបានដាក់ទណ្ឌកម្មទៅលើនារីជនជាតិចិនដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅកម្ពុជានោះទេ ពីព្រោះនៅពេលនោះកម្ពុជាមិនមានច្បាប់ជាក់លាក់ណាមួយប្រឆាំងនឹងជនបរទេសដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅឡើយ។ លោក សង្កត់ធ្ងន់ថាប្រទេសកម្ពុជាបានត្រឹមតែនិរទេសពួកគេទៅកាន់ប្រទេសរបស់គេវិញតែប៉ុណ្ណោះ ប្រសិនបើពួកគេត្រូវបានចាប់ខ្លួន។ ដូចគ្នាទៅនឹងឧក្រិដ្ឋជនចិនដែរ កម្ពុជា មានកិច្ចព្រមព្រៀងមួយថា ឧក្រិដ្ឋជនចិននឹងមិនត្រូវបានដាក់ទណ្ឌកម្មនៅកម្ពុជាទេ ប៉ុន្តែពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍បន្តថា ទោះបីរដ្ឋាភិបាលកម្ពុជាមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលចិនយ៉ាងណាក៏ដោយ ក៏មិនមែនមានន័យថា ជនជាតិចិនមានអាទិភាពធ្វើអ្វីៗបានតាមអំពើចិត្តរបស់ពួកគេបាននោះដែរ។ លោកបានបន្ថែមថាប្រទេសកម្ពុជាមិនបានស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសចិនឡើយ កម្ពុជាជារដ្ឋឯករាជ្យ និង អធិបតេយ្យ។
គួរកត់សម្គាល់ថា នាពេលថ្មីៗនេះប្រទេសកម្ពុជាមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា បណ្តាលអោយមានការបិទទីក្រុងជាលើកដំបូងរបស់ខ្លួន ដែលព្រឹត្តិការណ៍នោះត្រូវបានគេហៅថា ព្រឹត្តិការណ៍២០កុម្ភៈ បង្ករឡើងដោយនារីជនជាតិចិន ដែលបានរត់គេចចេញពីមណ្ឌល ធ្វើចត្តាឡីស័ក។

LEAVE A REPLY

Please enter your comment!
Please enter your name here