ពេជ្រ សោភា និយាយអ្វីខ្លះពីលោក ជុំ ប៊ុនធឿន ក្នុងថ្ងៃខួបកំណើត?

0

តារាចម្រៀងពេជ្រ សោភាបានបង្ហាញសារដែលធ្វើអោយគេចាប់អារម្មណ៍ នៃថ្ងៃខួបកំណើត។ក្រៅពីបានបង្ហាញរូបថតផុសជាមួយនំខេក សោភាបានរំលឹកនូវឈ្មោះកវីនិពន្ឋដែលនាង មិនអាចភ្លេចបាន។ បុគ្គលទាំងនោះជាចំណែករុញច្រាននាង អោយមានការចាប់អារម្មណ៍ នៅពេលបានអុកឡុកផ្នែកសិល្បៈ។នេះពិតជាសិស្សដឹងគុណគ្រូ ដល់ត្រើយមិនចោលប្រភពដើម។
ពេជ្រ សោភា វិញបានបន្ថែមថាសម្រាប់កាដូពិសេសរបស់នាងនៅថ្ងៃខួបនាងឆ្នាំនេះគឺនាងទទួលបានការSurprise ពីគ្រូភ្លេងរបស់នាងនោះគឺលោកមាស សុគន្ធ ហៅគ្រូអ៊ួយ ។សោភា វាចារថា”នៅថ្ងៃខួបនេះលោកគ្រូអ៊ួយ បានធ្វើបទ”ឈប់ដេញដោល”ជាបទភ្លេងថ្មីឲ្យខ្ញុំច្រៀងហើយគាត់បានច្រៀងជាមួយដែរ។ការភ្ញាក់ផ្អើលរបស់ខ្ញុំជាងគេគឺត្រង់កន្លែងច្រៀងហ្នឹងតែម្ដងព្រោះគាត់ធ្លាប់ប្រាប់ថាអត់ចេះច្រៀងទេ។ដល់ពេលគាត់ច្រៀងខ្ញុំSurprise ណាស់។អ្វីដែលសំខាន់មែនទែននោះគឺក្នុងនោះមានរូបថតលោកជុំ ប៊ុនធឿន ដែលជាអ្នកសរសេរបទ១នេះឡើងកាលពីជាង១០ឆ្នាំមុន”។
ពេជ្រ សោភា បានប្រារពខួបកំណើតគម្រប់អាយុ៣៧ឆ្នាំនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១នេះដោយនាងថ្លែងសារថាអរគុណម៉ែ អរគុណបងប្រុស អរគុណបងស្រី អរគុណហ្វេនទាំង២៥ខេត្តក្រុង អរគុណដែលតែងតែស្រលាញ់ និងចូលចិត្តនាងខ្ញុំរហូតមក ។ឆ្នាំនេះសុំត្រឹមមនុស្សជុំវិញខ្លួនមានសេចក្ដីសុខ។ ខ្ញុំ៣៧ឆ្នាំហើយ”។

LEAVE A REPLY

Please enter your comment!
Please enter your name here