ឯក រ៉ាវ័ន្ត ទន្ទឹងរង់ចាំការចាក់ផ្សាយរឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២

0

ដោយឧត្តម៖

តារាសម្តែងលោក ឯក រ៉ាវ័ន្ត បានបង្ហាញស្នាដៃសិល្បៈប៉ុន្មានរឿងមកហើយ ទាំងដុំ និងរឿងភាគហើយថ្មីៗនេះលោកក៏ ទើបតែបញ្ចប់ការថតរឿងដ៏ល្បីមួយក្រោមការដឹកនាំរបស់ អ្នកស្រី ពាន់ ភួងបុប្ផា ដែលមានចំណងជើងថា «ស្នាមស្នេហ៍សមុទ្ររាម»វគ្គ២។ ក្រោយមានឱកាសថតអោយ អ្នកដឹកល្បីឈ្មោះរូបនេះលោកក៏ ទន្ទឹងរង់ចាំការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងចង់ឃើញសម្ថភាពរបស់ខ្លួនក្នុងការសម្ដែងផងដែរ។

លោកឯក រ៉ាវ័ន្ត ហាក់មានយីអ៊ុន ដោយឧស្សាហ៍ចាប់ឱកាសបានថតខ្សែភាពយន្តមួយចំនួនជាហូរហែរ។រ៉ាវ័ន្ត ឃើញថតអោយផលិតករមានឈ្មោះ មួយចំនួនដែលរើសតួសម្តែង ទាល់តែមានទេពកោសល្យទើបអោយថតរួមការងារ ជាមួយ។ដូចនេះហើយ សមាជិកគ្រួសារតារាកម្ពុជា រូបនេះប្រហែលជាមានទេពកោសល្យល្អ ត្រូវចិត្តអ្នកដឹកទើបលោកឆក់បាន ការងារថតរ៉ឿងថ្មីជាបន្តបន្ទាប់ មិនសូវអាក់ខាន។
ឯក រ៉ាវ័ន្ត លើកឡើងថា បើទោះជាលំបាកដណ្តើមប្រជាប្រិយភាពយ៉ាងណាលើសិល្បៈ តែលោកមិនដែលបោះបង់ឡើយ។ម្យ៉ាងវាជាឆ្នាំងបាយ ដែលលោកត្រូវការជាប្រចាំពេលខ្លះ អោយតែបានការងារថតសម្តែងមានប្រាក់ចំណូលគឺលោក រីករាយមិនបាច់ទាល់តែគេស្គាល់ខ្លាំងក៍បាន។សំខាន់អោយតែផលិតករមើលឃើញ សមត្ថភាពស្នាដៃសម្តែង និងទទួលស្គាល់ការងាររបស់លោកគឺសប្បាយចិត្តរួចទៅហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here