ឡូយណាស់! ស៊ឹម សុរ៉ាមភូមិ បានទាំងសញ្ញាប័ត្រ និងសញ្ញាឃើញ ទន្ទឹមគ្នា

0

ក្នុងឱកាសទទួលសញ្ញាប័ត្រផ្នែកនិពន្ធ និងផ្នែកផលិតភាពយន្ត កាលពីថ្ងៃទី២២ កញ្ញា លោក ស៊ឹម សុរ៉ាមភូមិ បានអះអាងថា លោកទទួលបានសំណាងមានផលិតករចាប់ដៃត្រៀមផលិតភាពយន្តមួយជាមួយខ្លួនរួចចហើយ ដោយសារតែខាងផលិតករនោះ បានដឹងថាលោកមានការសិក្សាច្បាស់លាស់ពីគ្រូ។ យ៉ាងណាមិញ លោកមិនមានគម្រោងបង្កើតផលិតកម្មផ្ទាល់ខ្លួន ដើម្បីផលិតរឿងក្រោយពេលជំនាញរបស់លោកត្រូវបានប្រកាសទទួលស្គាល់ដោយសញ្ញាប័ត្រនោះឡើយ។

លោក ស៊ឹម សុរ៉ាមភូមិ បញ្ជាក់ថា លោកសម្ងំរៀននិពន្ធ និងផលិតភាពយន្ត ប្រមាណជាង១ឆ្នាំមកហើយ មុនពេលលោកអាចទទួលបានសញ្ញាប័ត្រជាផ្លូវការ ដោយមានការទទួលស្គាល់ពីសាស្រ្តាចារ្យជំនាញ និងពីស្ថាប័នពាក់ព័ន្ធនេះ។ ក្នុងនោះលោកក៏សប្បាយចិត្តមិនតិចដែរ ដែលក្នុងចំណោមអ្នកសិក្សាយ៉ាងច្រើន គឺមានតែ១៤នាក់ទទួលបានសញ្ញាប័ត្រ ហើយមានលោកម្នាក់ដែរលោកសារភាពថា រយៈពេលហាត់រៀនជាងមួយឆ្នាំនេះ លោកពិបាកខ្លាំងណាស់ជាពិសេសគឺមិនអាចមានពេលទទួលការងារ ហើយត្រូវតស៊ូជាមួយនឹងការសិក្សាយ៉ាងខ្លាំង ដោយមិនមែនខ្វះការយកចិត្តទុកដាក់ និងមិនមានស្នាដៃផលិតភាពយន្តឆ្លងកាត់ក្នុងពេលសិក្សា ហើយអាចទទួលបានសញ្ញាប័ត្រនេះឡើយ។ យ៉ាងណាមិញ លោកថាមានមោទនភាព ព្រោះដោយសារតែលោកទទួលបានការសិក្សាក្នុងវគ្គនេះហើយ ទើបលោកត្រូវបានផលិតករមួយបានសម្រេចព្រមព្រៀងចាប់ដៃគ្នាអោយផលិតភាពយន្ត ដោយលោករំពឹងថាសញ្ញាប័ត្រដែលខ្លួនទទួលបាន នឹងកាន់តែធ្វើអោយលោកមានក្រេឌីតខ្លាំងឡើងក្នុងការសហការផលិតភាពយន្តជាមួយផលិតករក្នុង និងក្រៅស្រុក។

ខាងក្រោមនេះជាបទសម្ភាសន៍របស់លោក ស៊ឹម សុរ៉ាមភូមិ ក្នុងថ្ងៃទទួលបានសញ្ញាប័ត្រលើជំនាញនិពន្ធ និងផលិតភាពយន្តដែលជាឯកទេសកម្ររបស់តារាសម្ដែងមួយចំនួន៖

LEAVE A REPLY

Please enter your comment!
Please enter your name here