ជា សុវណ្ណនរាហ៍ ថាលោកជាមនុស្សពីរនាក់ផ្សេងគ្នា…!

0

ដ្បិតតែមួយរយៈចុងក្រោយនេះ តារាសម្ដែង លោក ជា សុវណ្ណនរាហ៍ ត្រូវផ្អាកការសម្ដែង និង ខាតបង់ចំណូលច្រើន តែលោកនៅតែបង្ហាញភាពរឹងមាំ។ នៅលើហ្វេសប៊ុករបស់លោក គេឃើញលោកបង្ហោះពីអារម្មណ៍សប្បាយៗ ធ្វើអោយហ្វេនៗ អានហើយចង់សើច និងអានហើយហួសចិត្តនោះផង។ យ៉ាងណាមិញ ក្នុងចំណោម Status របស់លោក គេចាប់អារម្មណ៍ Status មួយជាងគេ ដោយសារតែខ្លឹមសារនៅក្នុង Status នោះ គឺលោកបាននិយាយរបៀបកំប្លែង បង្កប់ខ្លឹមសារមែន ថាលោកគឺជាមនុស្សពីរនាក់ផ្សេងគ្នា ពីតួអង្គលោក ជា សុវណ្ណនរាហ៍ ហើយលោកមិនចាប់អារម្មណ៍នឹងការរិះគន់ទៅលើតួអង្គនេះផង ទើបលោកអាចរស់នៅបានដោយសប្បាយចិត្តរាល់ថ្ងៃ។ ការលើកឡើងរបស់លោក ត្រូវបានគេចាត់ទុកជាសារមួយ សម្រាប់តារាល្បីៗមួយចំនួន ដែលតែងតែយកមតិរបស់មហាជនទាំងឡាយ មកអាកាត់ចំពោះក្ដីសុខរបស់ខ្លួនប្រចាំថ្ងៃ។ លោកបានបង្ហោះថា” ជួនកាលខ្ញុំគិតថាខ្លួនឯងមានពីរនាក់ ម្នាក់ជាតារាសម្តែងជា សុវណ្ណនរាហ៍ ឯម្នាក់ទៀតគឺជាខ្ញុំ។ ខ្ញុំជាតួរសម្តែងតែត្រឹមស្នាដៃប៉ុណ្ណោះក្រៅពីនេះខ្ញុំគឺជាខ្ញុំ។ ជួនកាលខ្ញុំលឺគេរិះគន់តួរសម្តែងជា សុវណ្ណនរាហ៍ប្រាប់ខ្ញុំ។ ខ្ញុំអត់ដឹងឆ្លើយថាម៉េចព្រោះខ្ញុំមិនចាប់អារម្មណ៍ពីតារាសម្តែងម្នាក់នោះផង?ជួនកាលខ្ញុំគិតថាខ្លួនឯងមានពីរនាក់ ម្នាក់ជាតារាសម្តែងជា សុវណ្ណនរាហ៍ ឯម្នាក់ទៀតគឺជាខ្ញុំ។ ខ្ញុំជាតួរសម្តែងតែត្រឹមស្នាដៃប៉ុណ្ណោះក្រៅពីនេះខ្ញុំគឺជាខ្ញុំ។ ជួនកាលខ្ញុំលឺគេរិះគុណតួរសម្តែងជា សុវណ្ណនរាហ៍ប្រាប់ខ្ញុំ។ ខ្ញុំអត់ដឹងឆ្លើយថាម៉េចព្រោះខ្ញុំមិនចាប់អារម្មណ៍ពីតារាសម្តែងម្នាក់នោះផង?”៕

LEAVE A REPLY

Please enter your comment!
Please enter your name here