ផលប៉ះពាល់នៃការរីករាលដាលជំងឺឆ្លងទៅលើសេដ្ឋកិច្ចជាទូទៅបានជំរុញឱ្យអ្នកធ្វើការតាមភោជនីយដ្ឋាននិងសណ្ឋាគារជាច្រើនស្វែងរកការងារផ្សេងៗធ្វើជំនួសបន្ទាប់ពីពួកគេបានបាត់បង់ការងារដោយសារការបិទទ្វារនៅតាមទីតាំងទេសចរណ៍ជាច្រើនក្នុងខេត្តសៀមរាបដែលស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ដំបូងគេនៅអាស៊ី។ អ្នកធ្វើការមួយចំនួនធំ បន្ទាប់ពីវិស័យទេសចរណ៍ត្រូវបានផ្អាក បានជ្រើសរើសធ្វើនាវានុវត្ដជំនាញអាជីវកម្ម ធ្វើការនៅក្នុងវិស័យពាណិជ្ជកម្មនិងបើកហាងតូចៗដែលជួយពួកគេឱ្យយកឈ្នះលើការលំបាកក្នុងជីវិត។