ឱក សុគន្ធកញ្ញា ផ្អាកមិនកាន់ក្បាលមេក្រូលើឆាក ជិត3ខែ ដើម្បីទប់ទល់ស្ថានភាពរោគឆ្លងកូវីដ19

0

តារាចម្រៀងឱក សុគន្ឋកញ្ញា បានធ្លាប់លើកឡើងថានឹករលឹក មហាជនហើយចង់សម្តែងលើឆាក ប្រសិនបើទំនេរ។ យ៉ាងណានាងនៅមិនទាន់ឃើញការសម្តែងណាមួយ ច្រើនសប្តាហ៍ ខុសពីមិត្តរួមអាជីពហើយពេលនេះបានទទួលចាក់វ៉ាក់សាំង២ដូសរួចរាល់ក្ដី ក៍ប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះ មិនទាន់ កាន់ក្បាលមីក្រូច្រៀងរាំលើឆាកតន្រ្ដីដែលដឹកនាំដោយស្វាមីរបស់នាងឡើយ។
អាចថាជាការបារម្មណ៍សុខភាព និងការបន្តភាពហ្មត់ចត់ ជាងនេះទើបសុគន្ឋកញ្ញា បន្តរក្សាគម្លាតមួយរយៈទៀតដើម្បីទប់ទល់ ស្ថានភាពជំងឺកូវីដដែល នៅតែបន្តមានសភាពរីករាលដាលបន្តទៀត។ ទោះជាស្ថានការល្អជាងមុនតែ តារាល្បីរូបនេះនៅតែមិនហ៊ានទទួលយកការងារ ដែលមានមនស្សច្រើននាំអោយមើលមិនឃើញពី សភាពការណ៍។
អ្វីដែលគូរឲ្យចាប់អារម្មណ៍ពេលនេះសុគន្ធកញ្ញា កាន់តែរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតក្រោយធ្វើខួបអាហ៍ ពិពាហ៍គម្រប់២ឆ្នាំកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១ ។សុគន្ធកញ្ញា បានបញ្ចេញរូបភាពរ៉ូមែនទិកធ្វើឲ្យគូស្នេហ៍ តារាមិន តិចទេដែលច្រណែននាងដូចជានាងអោបថើប ស្វាមីនៅចំ ពោះមុខកូនប្រុសអាយុជាង១ឆ្នាំរបស់នាងឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅCharlie ដែលបញ្ជាក់ ឲ្យគ្រប់គ្នាឃើញថាពេលនេះជីវិត របស់នាងពោពេញទៅដោយក្ដីសុខខ្លាំងបំផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here