តារាកំប្លែងយាយ ណាង ជិតបានត្រឡប់ទៅផ្ទះ ក្រោយការតាមដានសុខភាពម៉ត់ចត់

0

តារាជើងចាស់លោកយាយណយ សំណាង ត្រូវបានក្រុមគ្រូពេទ្យយក សំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើកចុងក្រោយដើម្បីអោយប្រាកដថា លោកយាយពិតជាសះស្បើយឬយ៉ាងណាមុនពេលឲ្យលោកយាយត្រឡប់ទៅគេហដ្ឋានវិញ ។ ប្រសិនបើលទ្ធផលចេញមកអវិជ្ជមាននោះលោកយាយណយ សំណាងនឹងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត្តអោយត្រឡប់ទៅគេហដ្ឋាននៅថ្ងៃនេះឬថ្ងៃស្អែក ។
បើតាមកូនប្រុសរបស់លោកយាយលោកវណ្ណាស័ក្តិ បានអះអាងថា នៅថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាក់លោក និងម្តាយរបស់លោក( យាយណយ សំណាង ) ដើម្បីពិនិត្យលើកចុងក្រោយ ។ ជាលទ្ធផលរូបលោកគឺអវិជ្ជមានចំណែកម្តាយលោកនៅមិនទាន់ចេញ លទ្ធផលនៅឡើយតែសង្ឃឹមអាចអវិជ្ជមានច្រើន ។ លោកថា ប្រសិនបើម្តាយលោក ទទួលលទ្ធផលអវិជ្ជមាននោះលោកនឹងម្តាយអាចចេញទៅផ្ទះវិញបាននៅថ្ងៃនេះឬស្អែក តាមការសម្រេចរបស់ក្រុមគ្រូពេទ្យ ។
បើទោះបីយ៉ាងណាក្តីលោកវណ្ណាស័ក្តិ នៅមិនទាន់ច្បាស់នៅឡើយទេថា ក្រុមគ្រូពេទ្យ នឹងចេញលិខិតបញ្ជាក់អោយលោក និងម្តាយត្រឡប់ទៅផ្ទះវិញឬយ៉ាងណាព្រោះត្រូវរង់ចាំលទ្ធផលតេស្តចុងក្រោយម្តាយរបស់លោកដែលនឹងចេញនៅថ្ងៃនេះ ។
ជាការកត់សម្គាល់អាការជំងឺរបស់លោកយាយណយ សំណាង បានវិវត្តន៍មកភាពល្អ ប្រសើរច្រើនហើយក្រោយពីបានសម្រាលព្យាបាលអស់រយៈពេលខ្លីដោយសារជំងឺកូវីដ ១៩ ។

LEAVE A REPLY

Please enter your comment!
Please enter your name here