ផាផួង បង្អួតសម្រស់ក្នុងឈុតកូនក្រមុំកាន់តែធ្វើឱ្យមហាជនឆ្ងល់ក្រោយមិនឃើញកូនកម្លោះ

0

ដោយឧត្តម៖ អ្នកនាង សឿន ផានផាភួង បានវិចខ្ចប់ជីវិតជានារីមេម៉ាយ ច្រើនឆ្នាំតស៊ូប្រយុទ្ឋជាមួយការងារ ដើម្បីចិញ្ចឹមកូនប្រុសស្រី២នាក់។ អ្នកនាង មានទីផ្សារខ្លាំងក្នុងសិល្បៈមិនថាសម្តែងឡើយ ពិសេសថតម៉ូដសំអាងការក៍ឃើញហើយស្រស់សោភា។ បើទោះជាយ៉ាងណា ផាភួង ពិបាករកគូ ខណៈនាងក៍ ចង់បានកូនកម្លោះមកសំពះផ្ទឹមដែរ។
មានបុរសជាច្រើន ចង់គ្រងបេះដូងតារាសម្តែងកូន២ ផាភួង ប្រសិនបើនាងអាចបើកបេះដូង។ប៉ុន្តែភាពមិនទុកចិត្តនេះខ្លាច ប៉ះបុរសមិនល្អចិត្តមិនបាន ក្លាយជារឿងចម្បែងចិត្តជាងនៅមេម៉ាយ។ ព្រោះតែខ្លាចជ្រុងហេតុមើលមិនឃើញនេះហើយទើប ធ្វើអោយអ្នកនាងងផាភួង ហាក់ព្រងើយកណ្តើយមិនអើពើជ្រើសរើសយកអ្នកថ្មី ខ្លាចមិនសមប្រកបដូចបំណង ដែលប្រាថ្នា។
ផាភួង បានធ្វើអោយគេលាន់មាត់ គ្រប់គ្នានៅពេល ដែលនាងបានស្លៀកឈុតរៀបការ សិរីសួស្តី។ ម្នាក់ៗចង់អោយនាងបាន បុរសល្អឆាប់ៗ ដើម្បីមើលថែទាំជាគូអនាគត។ពិសេសរំពឹងថាពេល ណាមួយរកបានគូគាប់ពិតតាមបំណងមិនខាន។