អាង សុជាតា ហៅ ឈូឈូ ឈោងចាប់អាជីពពិធីការិនីថ្មីមួយទៀតហើយ ឯទេពកោសល្យក៏មិនធម្មតា

0

នៅយប់ថ្ងៃសៅរ៍ទី២៩ ឧសភា ឆ្នាំ២០២១ នេះ តារាសម្ដែង កញ្ញា អាង សុជាតា ហៅឈូឈូ ក្នុងនាមជាពិធីការិនីលើកដំបូង ក្នុងកម្មវិធីថ្មីរបស់”ផ្ទះតារា” ដោយចាប់ដៃគូជាមួយ លោក រុន ណាកូ។ នេះគឺជាអាជីព MC លើកដំបូង ដែលនាងនឹងបង្ហាញខ្លួន ក្រោយពីល្បីឈ្មោះផ្នែកសម្ដែង។

កញ្ញា អាង សុជាតា បញ្ជាក់ថាអាជីពជាពិធីការិនី ក៏ជាចំណែកមួយដែលនាងចង់ប្រឡូកផងដែរ តែមិនធ្លាប់មានឱកាស។ នាងថាសប្បាយចិត្ត ដែលកម្មវិធីថ្មីរបស់”ផ្ទះតារា” បានផ្ដល់ឱកាសអោយនឹងបញ្ចេញសមត្ថភាព។ នាងក៏នឹងខិតខំពង្រឹងសមត្ថភាពនៅក្នុងអាជីពថ្មីនេះអោយជោគជ័យដូចគ្នានឹងអាជីពសម្ដែងផងដែរ។ នាងក៏នឹងស្វាគមន៍សម្រាប់ការផ្ដល់ឱកាសរបស់ផលិតករផ្សេងទៀតផងដែរ ជាពិសេសសម្រាប់តំណែងជាពិធីការិនីក្នុងកម្មវិធីសប្បាយៗបែបយុវវ័យ។

លោក ផាត់ តារារដ្ឋ ជាផលិតករកម្មវិធី បានអះអាងថា ថ្វីថ្បិតតែជាលើកដំបូង តែប្អូនស្រី អាង សុជាតា មានសមត្ថភាពមិនចាញ់ពិធីការិនីអាជីពនោះទេ។ ក្រៅពីអាចបញ្ចេញវោហាស័ព្ទបានក្រមិចក្រម៉ើម នាងក៏អាចរំលេចពាក្យពេជ្របានរស់រវើកត្រូវតាមកម្មវិធី ដែលលោកចង់បានផងដែរ។ លោកថា អាង សុជាតា ទៅថ្ងៃអនាគត នឹងលេចធ្លោក្នុងអាជីពថ្មីមួយនេះ ប្រសិនបើនាងបន្តប្រឡូក ដោយសាសម្អាងថានាងមានសមត្ថភាពបត់បែនបានគ្រប់ទម្រង់ និង សំបូរវោហាស័ព្ទរស់រវើក។

អ្នកនាង សឿន ផានផាភួង ម្ដាយបង្កើតកញ្ញា អាង សុជាតា បញ្ជាក់ថា អ្នកនាងសប្បាយចិត្តដែលកូនស្រី មានឱកាសបញ្ចេញសមត្ថភាពនៅជំនាញជាពិធីការិនី ដែលអ្នកនាងជាម្ដាយប៉ងប្រាថ្នាជាយូរមកហើយ។ យ៉ាងណាមិញ អ្នកនាងនឹងមិនអោយកូនស្រីកាត់បន្ថយការសម្ដែង និង ច្រៀងនោះទេ គឺនឹងអោយចាប់ទន្ទឹមគ្នា។


LEAVE A REPLY

Please enter your comment!
Please enter your name here