លាង ឧត្តម ឳពុកស្ដូកស្ដឹងលែងកម្រើកលើគ្រែពេទ្យ

0

បន្ទាប់ពីមានដំណឹងជាហូរហែរជុំវិញសាច់ញាតិសំខាន់ៗរបស់សិល្បៈច្រើនឡើងមានដំណឹងស្លាប់ និងមានជំងឺធ្ងន់ធ្ងរក្នុងប៉ុន្មានខែនេះ បានធ្វើអោយម្នាក់ៗ ជាពិសេសអ្នកសិល្បៈដូចគ្នាមានការចម្លែកចិត្តកាន់តែខ្លាំង។ ដោយឡែកនៅក្នុងពេលនេះ តារាសម្ដែងល្បីឈ្មោះមួយរូបទៀត ត្រូវគេឃើញលេចចេញនូវដំណឹងដ៏អកុសលមិនខុសគ្នា ដោយសារឳពុកបង្កើតរបស់លោកមានសភាពធ្ងន់ធ្ងរដល់ថ្នាក់សម្រាកស្ដូកស្ដឹងលែងដឹងខ្លួន លើគ្រែពេទ្យក្នុងបន្ទាប់សង្គ្រោះបន្ទាន់។

លោក លាង ឧត្តម បានអះអាងថា លោកមានការរន្ធត់ចិត្តយ៉ាងខ្លាំងដែលឳពុករបស់លោក ទើបតែមានវ័យ៦០ឆ្នាំជាងសោះ បែរជាមានជំងឺដាច់សរសៃឈាមខួរក្បាល ដល់ថ្នាក់កម្រើកលែងបាន ដោយសូម្បីតែបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សុីទៅហើយ ក៏នៅតែមិនទាន់ដឹងពីលទ្ធផល។

លោកថាឳពុកលោក មានជំងឺលើសឈាម និងបេះដូងយូរឆ្នាំមកហើយ ប៉ុន្តែសភាពដាច់សរសៃឈាមខួរក្បាលទើបតែកើតមានឡើងកាលពីប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ទើបលោករន្ធត់ចិត្តខ្លោចចិត្តអាណិតឳពុកដែលធ្លាប់តែឃើញសកម្មភាពរស់រវើកជាមួយកូនជាមួយចៅ បែរជាធ្លាក់ខ្លួនស្ដូកស្ដឹងលើគ្រែពេទ្យនៅក្នុងពេលនេះ។ លោកថាឳពុកខ្លួនប្រឈមការវះកាត់ខួរក្បាល តែលោកមិនទាន់ដឹងថាចំណាត់ការក្នុងការវះកាត់នោះ នឹងមានលទ្ធផលល្អ ឬ មិនល្អនោះទេ ខណៈដែលក្នុងពេលនេះ លោកថាឳពុកលោកស្ថិតក្នុងការសង្គ្រោះបន្ទាន់ ដោយមិនទាន់ឈានដល់ការវះកាត់ខួរក្បាលនៅឡើយ។

ក្នុងនោះសូម្បីតែគម្រោងយកឳពុកលោកទៅព្យាបាលនៅក្រៅប្រទេស ក៏មិនទាន់មាននោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here