ឱកាសក្លាយជាតារាមកដល់ហើយ តាមរយៈកម្មវិធីថ្មី”ចម្រៀងក្នុងចិត្តអ្នក” ក្នុងពេលដ៍ខ្លីនៅផ្ទះតារា

0

ក្នុងពេលដ៏ខ្លី កម្មវិធីថ្មីសន្លាងរបស់គ្រួសារតារាកម្ពុជា និង ជាកម្មវិធីថ្មីរបស់”ផ្ទះតារា” គឺកម្មវិធី”ចម្រៀងក្នុងចិត្តអ្នក” នឹងបង្ហាញខ្លួនជាផ្លូវការហើយ ដោយកម្មវិធីថ្មីនេះ នឹងផ្ដល់ឱកាសអោយអ្នកមានហ្វេនៗច្រើន និង ប្រជាប្រិយភាពតាមបណ្ដាញសង្គម ហើយចង់ក្លាយជាតារាសម្ដែង និង ក្លាយជាតារាអាជីព។ លក្ខណ្ឌងាយៗ នឹងត្រូវបានបង្ហាញក្នុងពេលចាក់ផ្សាយឃ្លីបកម្មវិធីនេះផ្លូវការ។ នេះក៏ជាកម្មវិធីដែលបង្កប់នូវអត្ថន័យ និង រសនិយមយ៉ាងសំបូរបែបផ្នែកសិល្បៈ ដែលនឹងធ្វើអោយលោកអ្នកជាប់ចិត្តដិតអារម្មណ៍ផងដែរ។

លោក ផាត់ តារារដ្ឋ អ្នកផលិតកម្មវិធីថ្មីនេះបញ្ជាក់ថា កម្មវិធី”ចម្រៀងក្នុងចិត្តអ្នក” នឹងធ្វើអោយយុវវ័យរាប់មិនអស់បានក្លាយជាអ្នកសិល្បៈ ដោយនឹងក្លាយជាតារាសម្ដែងជាមួយសិល្បករល្បីៗ ហើយកម្មវិធីនេះ ក៏នឹងគ្រោងគាស់កកាយនូវបទចម្រៀងអតីតកាលដែលធ្លាប់ផ្ទុះខ្លាំងអមជាមួយនឹងការសម្ដែងសាច់រឿងថ្មីប្រកបដោយភាពរស់រវើកផងដែរ ដើម្បីកន្ទ្រាក់អារម្មណ៍មហាជន។ “ចម្រៀងក្នុងចិត្តអ្នក” ក្រៅពីធ្វើអោយបទចម្រៀងកាលពីពេលកន្លងទៅរស់រានមានជីវិតជាថ្មី កម្មវិធីថ្មីនេះ ក៏នឹងក្លាយជាកម្មវិធីតែមួយគត់ ដែលផ្ដល់ឱកាសអោយសិល្បករថ្មីៗ និង តារាហ្វេសប៊ុកទាំងឡាយ បានក្លាយជាតារាអាជីពជាមួយឱកាសចូលប្រឡូកក្នុងសិល្បៈ ក្រោមស្លាកគ្រួសារតារាកម្ពុជា និង ផ្ទះតារា។ សូមកុំភ្លេចតាមដាននូវរាល់លក្ខណ្ឌ ដែលផេក”ផ្ទះតារា”នឹងបង្ហាញ ដើម្បីក្លាយជាអ្នកសិល្បៈអាជីព ជាមួយនឹងកម្មវិធី”ចម្រៀងក្នុងចិត្តអ្នក” ពីផ្ទះតារា និង គ្រួសារតារាកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here