ថៅកែស្រី បូរ៉ានិច្ច ឆេះដុំរឿងជំទាវម្នាក់ជំពាក់លុយមិនសងហើយ ខលជេរខ្លួនថា មីសំផឹង

0

យោងតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី នូ វាសនា ហៅ បូរ៉ានិច្ច បានបង្ហាញពីការឆេះដុំយ៉ាងខ្លាំងចំពោះជំទាវម្នាក់ដែលកាត់ខោអាវ និង ទិញហូលផាមួងពីក្នុងហាងជំពាក់ខ្ទង់ពាន់ដុល្លារ និង មិនព្រមដោះស្រាយ តែនៅពេលឮលេចជុំវិញរឿងចរឹតធូរថ្លៃនេះ ដល់អ្នកទី៣ក៏ខលមកជេរអ្នកស្រី សុទ្ធតែមីសំផឹង និង ប្រើសម្ដីមាក់ងាយគំរាមមួយចំនួនផង។ អ្នកស្រីនឹងបកអាក្រាតចរឹតពិតរបស់លោកជំទាវម្នាក់នោះ ប្រសិនបើមិនធ្វើអោយអ្នកស្រីស្ងប់ចិត្តចំពោះអ្វីដែលបានជេរប្រមាថខ្លួន ហើយត្រូវបានអ្នកស្រីថតទុកបាននោះ។

អ្នកស្រី បូរ៉ានិច្ច និយាយថា ជំទាវម្នាក់នោះកាត់ខោអាវ និងទិញក្រណាត់ ព្រមទាំងហូលផាមួងក្នុងហាងជំពាក់ជាយូរមកហើយ ដោយម្ដងសន្យាអោយទៅយកលុយថ្ងៃម្ដងទៅយកលុយថ្ងៃនោះ ហើយនៅថ្ងៃមុនមានរឿង គឺជំទាវនោះសន្យាអោយទៅយកលុយ តែបែរជាអ្នកតំណាងអ្នកស្រីទៅបានត្រឹមតែពាក់កណ្ដាលផ្លូវក៏ថាសុំលើកពេល ធ្វើអោយអ្នកតំណាងរបស់អ្នកស្រីរអ៊ូនៅចំពោះមុខបុគ្គលពីរបីនាក់ដែលស្គាល់រាប់អានជំទាវម្នាក់នោះ។ មិនដឹងថាអ្នកឮនាំពាក្យទៅប្រាប់អ្វីខ្លះ ស្រាប់តែជំទាវនោះ ខលមកស៊ុតអ្នកស្រី ដោយបានទាំងប្រើពាក្យដៀងអ្នកស្រីថា ពួកមីសំផឹងអស់ឯង បើហ៊ានតែដើរបរិហារកេរ្តិ៍ខ្លួន គឺនឹងប្ដឹងដាក់គុក និង ប្រើសម្ដីអាក្រក់ស្ដាប់មួយចំនួនផ្សេងទៀត។ ជាមួយនឹងទង្វើ និង ពាក្យសម្ដីដែលមិនអាចទទួលយកបាននោះហើយ ដែលអ្នកស្រី បូរ៉ានិច្ចជាម្ចាស់ហាង នឹងត្រៀមបកស្បែកមុខជំទាវធូរថ្លៃម្នាក់នោះ បន្ទាប់ពីបង្ហោះដៀមដាមជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here