ហ្វេនៗជាច្រើន មានការផ្តោតអារម្មណ៍តែម្តងនៅពេល ដែលបានឃើញរូបភាព អតីតតារាសម្តែងសុខ ស្រីមុំ និង អតីបវរកញ្ញា អុិន សុខលីដាបានថតរូបជុំគ្នា ទឹកមុខរួសរាយ។ នេះជាកម្រងរូបភាពដែលហ្វេនៗ កម្របានឃើញ ហើយសុទ្ឋតែលើកឡើងថាស្រស់ស្អាតមានសេចក្តីសុខ។ អតីតតារាសម្តែងដ៏ល្បីល្បាញនាទស្សវត្តន៍ឆ្នាំ៩០ អ្នកនាង សុខ ស្រីមុំ បានបង្ហាញវត្តមានយ៉ាងកម្រមួយ ដោយបានស្កាត់ជួបដោយផ្ទាល់ជាមួយអតីតបរវកញ្ញាទេសចរណ៍នាង អុិន សុខលីដា នៅឯគេហដ្ឋានរបស់នាងនាទឹកដីអាមេរិក កាលពីពេលថ្មីៗនេះ។
ការបង្ហាញវត្តមានរបស់អ្នកនាង សុខ ស្រីមុំ នាពេលនេះបានធ្វើឡើងនៅក្នុងពេលដែលនាងបានចូលរួមគាំទ្រទៅនឹងផលិតផលថែរក្សាសម្រស់របសនាង អុិន សុខលីដា ។ អ្នកនាង អុិន សុខលីដា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយអតីតតារាភាពយន្តរូបនេះដោយអមជាមួយសំណេរបង្ហោះតាមហ្វេសប៊ុកថា ថ្ងៃនេះបានជួបបងស្រីសំណព្វចិត្ត គាត់គឺជារៀមច្បងសិល្បះការនី សុខ ស្រីមុំ ដែលជាតារាដ៍ឆ្នើមហើយល្បីនឹងមានប្រជាប្រីយ៍ភាព! អរគុណនូវការគាំទ្រផលិតផល N.A.J Skincare ។
ជាការកត់សម្គាល់អ្នកនាង សុខ ស្រីមុំ កម្របង្ហាញវត្តមានណាស់ បើទោះបីជារូបភាពបង្ហោះតាមបណ្តាញសង្គមនានាក៏ពុំសូវមានដូចគ្នា ចាប់តាំងពីអ្នកនាងបានសាងសុភមង្គលគ្រួសារនៅលើទឹកដីអាមេរិកអស់ជាច្រើនឆ្នាំ។
យ៉ាងណាអតីតារាភាពយន្តរូបនេះហាក់មិនទៅណាឆ្ងាយពីអាជីពសិល្បះនេះឡើយ ដោយអ្នកនាងកំពុងប្រកបអាជីពសិល្បះជាមួយស្វាមីដែលជាផលិតករមួយរូបនៅអាមេរិក។ អ្នកនាង សុខ ស្រីមុំ នៅតែបង្ហាញក្តីនឹករលឹកដល់ទស្សនិកខ្មែរដែលធ្លាប់គាំទ្រការសម្តែងរបស់នាងកន្លងមក ជាពិសេសមិត្តភក្តិដែលធ្លាប់រួមអាជីពជាមួយនាងផងដែរ។