ហុិន លីដា លេចមុខក្នុងទ្រនំថ្មីមួយ ខុសពីការរំពឹងទុក

0

តស៊ូមិនតិចនោះទេ នៅពេលដែល បានឈ្មោះមានគេស្គាល់ក្នុងសិល្បៈ ហុិន លីដា មិនដែលគិតថាដកថយឡើយ។ នាងខំរិះរកវិធីធ្វើយ៉ាងណា អោយមានភាពប្រសើរឡើងលើសិល្បៈពិសេសខំ cover បទជំនាន់ដើមច្រៀងបំពេញការទាក់ទាញ និង ការដើរសម្តែងកញ្ចក់ទូរទស្សន៍នានា។ មានផលិតកម្មជាចច្រើនធ្លាប់បានទាក់ទងកញ្ញាឱ្យចូលច្រៀងក្នុងផលិតកម្ម ប៉ុន្តែនាងហាក់ទាក់ទើក្នុងចិត្តដោយស្ថិតនៅក្នុងការពិចារណាម្ដងជាពីរដង ហើយអ្នកខ្លះក៏រំពឹងទៀតថាទាំងសមត្ថភាពព្រមទាំងកេរ្តិ៍ឈ្មោះរបស់ លីដា អាចនឹងមានឱកាសចូលជ្រកក្នុងផលិតកម្មធំមួយដូចជា រស្មីហង្សមាស ឬ ក៏ផលិតកម្ម ហ្គាឡាក់ស៊ី ក៏ថាបាន។

ផ្ទុយពីការរំពឹទុករបស់ហ្វេនៗស្រាប់តែថ្មីៗនេះគេឃើញ ហ៉ិន លីដា លេចមុខនៅក្នុងឆានែលថ្មីមួយ ហើយបានបញ្ចេញនូវបទចម្រៀង អូរីជីណលសងរបស់ខ្លួនជាបន្តបន្ទាប់ ខណៈបទចម្រៀងទាំងនោះក៏ផ្ទុះការគាំទ្រ និងធ្វើឱ្យកេរ្តិ៍ឈ្មោះតារាចម្រៀងវ័យក្មេងរូបនេះកាន់តែលេចត្រដែតបន្ថែមផងនោះ។ ហុិន លីដា ដែលលេខមុខលេចមាត់នៅក្នុងឆាណែលថ្មីនោះ មានឈ្មោះថា «Somleng Records» ដែលត្រូវបានមិត្តយុវវ័យជាច្រើនកំពុងតែមានការចាប់អារម្មណ៍ខ្លាំងដោយសារឃើញមានការប្រម៉ូតផ្សព្វផ្សាយពីវត្តមានតារាស្រីប្រុសថ្មីចាស់ចំនួន ៧រូបដែលត្រៀមខ្លួនក្នុងការចេញបទថ្មីៗ ។ម្ល៉ោះហើយទើបគេមើលឃើញថា តារាចម្រៀងហុិន លីដា ដែលមានប្រវត្តិ ប្រឡងចម្រៀងល្បីដែរនោះ នឹងបន្តក្តាប់ប្រជាប្រិយភាព។ លើសពីនេះក៏សង្ឃឹមថា ការក្តាប់តំណែងថ្មីជាមួយ មិត្តរួមក្រុមក៏រិតអោយនាងសហការការងារប្រសើរទៀត។

មួយរយៈចុងក្រោយនេះ ហុិន លីដា ក៏ទទួលបានប្រជាប្រិយភាព និងត្រូវបានគេស្គាល់កាន់តែទូលំទូលាយតាមរយៈបទចម្រៀងមនុស្សធម៌អូរីជីណលសងមួយបទក្រោមចំណងជើងថា «អំពើល្អ» ដែលជាបទចម្រៀងដែលនិពន្ធ និងផលិតដោយលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា។ ទោះយ៉ាងណានាងមិនខកចិត្តនោះទេនៅពេលធ្លាប់ មានឱកាសស្គាល់ផលិតកម្មធំ តែមិនអាចរួមការងារបាន។ពេលនេះ នាងពិតជាសប្បាយចិត្តហើយខំបប្រយុទ្ឋជាបន្តទៀត ពេលនេះហុិន លីដា ឈោងបានកន្លែងថ្មីនាងក៏រំពឹងថា និងមានបទចម្រៀងថ្មីៗជឫបន្តបន្ទាប់ ដើម្បីបម្រើអារម្មណ៍អ្នកស្ដាប់របស់នាង។

LEAVE A REPLY

Please enter your comment!
Please enter your name here