គូជម្លោះក្នុងហ្វេកប៊ុក Pey Pey Dy និង សោភ័ណ្ឌ កក្កដា ស្ថិតក្នុងការជ្រើសរើសជា BA ឱ្យហាងថែរក្សាសម្ផស្សមួយ

0

គេកំពុងតែតាមដាន ឡើងផ្អើល អស់បណ្តាញសង្គម រឿងបុីបុីឌី និង កក្កដា សោភ័ណ្ឌ ប៉ះពាក្យសំដីគ្នាលើ បណ្តាញសង្គម ស្រាប់តែសុខៗចេញរឿងមួយនឹកស្មានមិនដល់។ តារាហ្វេសបុក ដ៍ល្បីឈ្មោះ២នាក់នេះ ស្រាប់តែ ត្រូវបានគេ ទម្លាយថា ហក់មកដណ្តើម តំណែងគ្នា នៅក្នុងហាងថែរក្សាសម្រស់មួយ កន្លែងកំពុងពេញនិយម។
ការបង្ហើបនេះ មិនដឹងថា តើនៅពេលខាងហាង សម្រស់នោះបានបង្ហោះ នឹងបង្ហើប ២នាក់នេះស្រឡាំងកាំងបែបណា ក្នុងពេលដែលម្នាក់ៗ ក្រឺតគ្នាស្ទើរតែក្លាយជាវេទិកាប្រដាល់។ បើតាមការបង្ហើប តារាហ្វេសបុក២ដួងនេះ មាន បុី បុីឌី និង កក្កដា សោភ័ណ្ឌ នឹងមានម្នាក់ក្លាយជាម្ចាស់ប្រេនដែលកុងត្រា ប្រចាំមជ្ឈមណ្ឌល ម៉ាស្ទ័រឃែរ ក្នុងតម្លៃខ្លួនមិនធម្មតា។ ជាពិសេស បានអោយហ្វេនៗ ដែលបានចូលមើលចូលមើល លើការផុសលើផេក និងInstagram ម៉ាស្ទ័រឃែរ នឹងបានឈ្នះរង្វាន់ជាទឹកប្រាក់ គ្រាន់តែខមមិន និងស៊ែរតាមលក្ខខណ្ឌ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខាងហាង ក៏បានប្រកាសដាក់រូបតារាចម្រៀង ពេញនិយមម្នាក់ ដែលនៅហង្សមាសអោយ មហាជនបានទស្សន៍ទាយ ដោយខ្លះឃើញរូប សង្ស័យថា វី ឌីណែត។ ដូច្នេះមែន ប្រហែលឡើង ដល់តារា៣ ដួងហើយ អោយគេទាយ។ ចង់ដឹងចម្លើយបែបណា នៅ៣ថ្ងៃក្រោយ ខាងមជ្ឈមណ្ឌល ម៉ាស្ទ័រឃែរ នឹងរៀបចំបង្ហាញ ការណ៍ពិត អោយគេបានដឹង និងឃើញ ថាមួយណាមានសំណាង ឡើងប្រេននោះហើយហ្វេនៗដែលទាញចាំអ៊ុត ដើម្បីរកចម្លើយត្រូវ ហើយបើករង្វាន់។

LEAVE A REPLY

Please enter your comment!
Please enter your name here