តួម្ដាយវ័យចំណាស់ជាច្រើនដួងទទួលអំណោយពីមូលនិធិ « ផ្ទះតារា » ក្រោមការឧបត្ថមរបស់អ្នកនាង ស្រីអូន

0

ពិតជាមានការរីករាយ ជាពន់ពេកនៅពេលកំពុងតែជួបនូវ ផលលំបាកដោយសារ វិបត្តិកូវីដធ្វើអោយសកម្មភាពបំពេញការងារត្រូវអាក់ខាន។ យ៉ាងណាមិញ មូនិធិផ្ទះតារា ក៏បាននាំជូននូវអំណោយ មួយចំនួនសម្រួលដល់សិល្បករប្រុស ស្រីហើយអ្វីដែលគេមើលឃើញគឺ តារាស្រីវ័យចំណាស់មួយចំនួនក៏ ទទួលបានស្បើយភាពលំបាកបានមួយគ្រា។
តារាស្រីវ័យចំណាស់ទាំងនោះ សុទ្ឋតែធ្លាប់ បង្ហាញនូវស្នាដៃការងារសិល្បៈកន្លងទៅ។ ក្នុងនោះឃើញមាន យាយសុខា និងតារាចាស់ៗមួយចំនួនទៀត។ ម្នាក់ៗអររំភប ទាំងខ្លះមានទឹកមុខអររំភើបឡើងរលីងរលោងទឹកភ្នែក ព្រោះបានរបស់ ប្រើចំពេលកំពុងខ្វះខាតចំនាពេលបច្ចុប្បន្ននេះ។ ម្នាក់ៗមានតែអរគុណដល់ម្ចាស់ជំនួយ ដែលបានគិតគូអ្នកសិល្បៈ ដែលមានការទីទាល់មួយរយៈចុងក្រោយនេះ។
ស្នាមញញឹមសិល្បករ ទទួលរួចហើយនូវអំណោយជាអង្ករក្នុងម្នាក់២០គីឡូក្រាម ត្រីខមួយយួរ ទឹកស៊ីអ៊ីវយួ មីមួយកេស កាហ្វេខូស៊ីសុខភាពមួយប្រអប់ នឹងថវិកាក្នុងម្នាក់១០ម៉ឺនរៀល ដែលជាជំនួយរបស់មូលនិធិ”ផ្ទះតារា” ជូនដល់សិល្បករខ្វះចាតចំនួន៥៣រូប ស្មើនឹង៥៣គ្រួសារ ដែលជាឧបតម្ភរបស់ក្រុមហ៊ុនអ្នកនាង ស្រីអូនសម្រស់ធម្មជាតិ កាលពីព្រឹកថ្ងៃទី៨ ឧសភា ឆ្នាំ២០២១។
អរគុណជាអនេកដល់ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ដែលជួយគិតគូដល់សុខទុក្ខរបស់អ្នកសិល្បកររបស់គ្រួសារតារាកម្ពុជា និង សិល្បករក្រៅក្រុមមួយចំនួននៅក្នុងពេលនេះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here