មកមើលតម្លៃស្បែកជើងរបស់ Queen Sarita យើងសម្រាប់ពាក់ប្រកួតលើឆាក Miss Universe

0

មានការចាប់ អារម្មណ៍ មួយក្រឺតទៀតនៅពេលដែល គេបានដឹងតម្លៃស្បែកជើងកែង ប្រើប្រាស់របស់ សារីតា ដើម្បីយកទៅឡើងឆាក។ អ្វីដែលប្លែក ម៉ូដស្បែកជើងនោះ ក៏ទាក់ភ្នែកសុីអារម្មណ៍តែម្តង។ រ៉េត សារីតា​នឹង ពាក់នៅក្នុងការប្រកួតនៅ​លេីឆាកបវរកញ្ញាចក្រវាឡ Miss Universe សំរាប់​វគ្គ​ Preliminary & Final ដែលមានតម្លៃរហូតទៅដល់ ១,០៩៥ ដុល្លាសហរដ្ឋអាមេរិក ( 1,095 $ )។
រ៉េត សារីតា ពិតជាក្លាយជាបុគ្គលមានការទាក់ទាញខ្លាំងសម្រាប់ឱកាសក្លាយជា អ្នកចេញទៅប្រកួតនៅ សហរដ្ឋអាមេរិកនៅលើវិថី បវរកញ្ញា ចក្រវាឡពិភពលោក។ មុនងាកចេញទៅប្រឡងធំ សារីតា ត្រូវបានបងប្អូនខ្មែរនៅទីនោះ រៀបចំអោយចូលរួមជួប ស្និតស្នាលរហូតលើសពីអ្វីដែល នាងនឹងស្មានមិនដល់តែម្តង។
នារីកំពូលសម្រស់ ប្រមាណជាង៧០ប្រទេស មកពីទ្វីបផ្សេងគ្នា នឹងមកតតាំង សមត្ថភាពប្រជែកលើក មកុដ។ ការប្រឡងដ៍ទាក់ទាញ នេះ ត្រូវគេទម្លាយទៀតថា ពិធីករប្រុស បានក្តាប់កម្មវិធីផ្ទាល់ដោយតារាល្បី លោកMario Lopez ដែលពិធីករ រូបនេះចូលវ័យ៤៧ឆ្នាំ និងធ្លាប់កាន់កម្មវិធីនេះម្តងឆ្នាំ២០០៧ ដោយកាលនោះម្ចាស់មកុដ បានទៅលើរាជនីសម្រស់មកពីប្រទេសជប៉ុន។

LEAVE A REPLY

Please enter your comment!
Please enter your name here