អ្នកលក់ Online ដ៏ស្រស់សោភា ស្រឡាញ់បទ«លក់គោយន្ត» រហូតដាក់ចិត្តសម្តែងយ៉ាងសុីអារម្មណ៍

0

ដោយឧត្តម៖

អ្នកលក់អន ឡាញ ដ៍ជំនាញ និងមាន ភាពតស៊ូនៅលើ មុខរបរ ហើយបច្ចុប្បន្ន បានរស់នៅប្រទេសជប៉ុនផងដែរ។ អ្នកនាងធ្វើអោយ គេភ្ញាក់ផ្អើល ផ្ទុះការចាប់អារម្មណ៍ នៅពេលដែល មិនមែនជាតារា មិនមានប្រវត្តិសម្តែងសោះ តែពិតជាមាន សមត្ថភាពមិនធម្មតា អាចធ្វើបាន ជាតួអង្គក្នុងបទចម្រៀងមួយ ដែលកំពុងល្បីលើបណ្តាញសង្គម។

អ្នកណាៗ ក៏លាន់មាត់សរសើរ និងស្លុង អារម្មណ៍ តាមដាន លើស្ទីលសម្តែង លេងទឹកមុខ អណ្តែតអណ្តូង ក្នុងបទកំពុងតែល្បីលើ បណ្តាញសង្គម«លក់គោយន្ត»។ តួអង្គសម្តែងនោះត្រូវគេស្គាល់ឈ្មោះថា អ្នកនាងស្រុី មករា បានស្វាមីជាអាណិកជនខ្មែរជប៉ុន រស់នៅទីនោះជាង៦ឆ្នាំមកហើយ។ បទចម្រៀងដែលលើក មកខូវើ បកស្រាយឡើងវិញ«លក់គោយន្ត»នេះ ពិតជាមិននឹកស្មានថា អ្នកនាងធ្វើបាន ព្រោះថាមិនមានប្រវត្តិនៃការសម្តែងគ្រាន់តែមាននិស្ស័យសិល្បៈ។ អ្នកនាងពិតជា ធ្វើអោយស្វាមី និងកូនភ្ញាក់ផ្អើល មិនតិចនោះទេនៅពេលឃើញ មនុស្សជាទីស្រឡាញ់មាន ទេពកោសល្យលើជំនាញដែលមិនធ្លាប់ឆ្លងកាត់។
គួរបញ្ជាក់ថា អ្នកនាង ស្រុី មករា មានបងប្អូន៥នាក់ អ្នកនាងជា កូនទី២។ អ្នកនាងបានរៀបការឆ្នាំ២០០១ ហើយចាកចេញទៅ រស់នៅប្រទេសជប៉ុនតាមស្វាមី។ មកទល់ពេលនេះអ្នកនាងមានកូន២នាក់ប្រុសមួយ ។ អ្នកនាង បានហក់មកប្រឡូកលើ វិស័យ អន ឡាញ ប្រមាណ៦ឆ្នាំ ព្រោះតែភាពឆ្លាតវៃ អ្នកនាងក៏ អាចចាប់យកតំណាង ចែកចាយ នៅបណ្តាប្រទេសធំៗមួយចំនួន ដូចជា អាមេរិក និង បារាំងជាដើម។ជានិស្ស័យ អ្នកនាង ចូលចិត្តនិយាយលើកទឹកចិត្ត អ្នកដ៍ទៃ អោយតស៊ូ។ រីឯស្វាមី អ្នកនាង ចាប់តាំងពី មានបទពិសោធន៍ ក្លាយជាអ្នកបង្រៀនផ្នែកបច្ចេកទេស ហើយវិវត្តន៍ក្លាយជាថៅកែអាជីវកម្មមួយដោយខ្លួនឯង។

LEAVE A REPLY

Please enter your comment!
Please enter your name here