កម្មវិធី កិច្ចពិភាក្សាមហាជន បង្ហាញចំណាប់អារម្មណ៍តារា3ដួង ក្នុងកំឡុងពេល COVID-19

0

តារាមួយចំនួនដែល កំពុងតែរួមគ្នាបង្ហាញអោយមហាជន យល់ជ្រាបអំពីបញ្ហាកូវីដ១៩ តាមរយៈការបង្ហាញនៅក្នុងបណ្តាញសង្គមយូធូបនៃ កម្មវិធី«កិច្ចពិភាក្សាមហាជន» COVID Talk Show ផ្តោតលើការអប់រំ អំពីចំនេះដឹង អំពីការទប់ស្កាត់កូវីដអោយបានកាន់តែប្រសើរ។
កម្មវិធី កិច្ចពិភ្សាមហាជន មានពិធីករ : ប៉ែន ចំរ៉ុង ពិធីការនីអ្នកនាង នៅសុនីតា
វាគ្មិន: ឌួង ហ្សូរីដា (ពាណិជ្ជករ/សិល្បៈការនី)លោក ប៉ អ្នកដឹកនាំសម្តែង ផលិតកម្មហង្សមាសដែលកើតជំងឺកូវីដ-១៩ ហើយព្យាបាលបានជាសះស្បើយ។ បើតាមអ្វីដែលវាគ្មិន ឌួង ហ្សូរីដា បកស្រាយទើបដឹងថា កញ្ញាបានបាត់ចំណូលមួយចំនួន និងផ្អាកការបើមុខរបរ អស់ជាច្រើនខែ។ ហ្សូរីដាថា ហាងទាំងប៉ុន្មានត្រូវបិទ ហើយបញ្ជាមុខទំនិញនៅតាមអនឡាញលក់ ឃើញថា ដាច់ខ្លះតែពិបាកម៉ូតូឌុបដឹក ដោយម៉ូតូឌុបដែលដឹងចិត្តត្រូវបិទខ្ទប់ដែរ។ យើងងាកមកប្រើសេវាក្រុមហ៊ុនវិញម្តង។ អតិថិជនភាគច្រើនបញ្ជាទំនិញណា ដែលចាំបាច់ ដូចជា គ្រឿងសម្លាប់មេរោគ សាប៊ូដុះខ្លួន កក់សក់ជាដើម។ បើនៅហាងកាហ្វេបិទមួយរយៈតែលក់លើអនឡាញក៏នៅបាត់ចំណូល។ លើសពីនេះ ត្រូវជួយមើលខុសត្រូវបុគ្គលិកដែលស្នាក់នៅហាង មិនអោយទៅណាបញ្ជូនជាម្ហូបអាហារថ្នាំសង្កូវ ជាប្រចាំដើម្បីកុំអោយដើរហើរ។ រាល់ការទទួលមុខទំនិញពីក្រុមហ៊ុនដឹកជញ្ជូន ក៏ត្រូវបាញ់អាល់កុល ហើយទុកមួយសន្ទុះចាំយកទៅក្នុងផ្ទះ។ នាងរីករាយនឹងអ្វីដែលបានបិទខ្ទប់នេះ មួយរយៈយើងលំបាកមែន តែប្រសើរជាលំបាកយូរអង្វែង និងពិបាកទប់ចិត្តសោកស្តាយពេលឃើញ មានអ្នកឆ្លងច្រើន។
នៅ សូនីតា បាននិយាយថា រាល់ព្រឹកហូបទឹកក្តៅអ៊ុនៗជាប្រចាំរហូត១ថ្ងៃហូបទឹកក្តៅ អោយញឹក និងព្យាយាមហាត់ប្រាណ ធ្វើអនាម័យនៅក្នុងផ្ទះសម្បែងជាប្រចាំ ។ ពិសេសដាល់អាល់កុល ពាក់ម៉ាស់ រក្សាគម្លាតអោយបានឆ្ងាយៗពីគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here