កែវ ពេជ្រពិសី មិនព្រលែងចោលសិល្បៈ ទោះមានគូស្រករ

0

អ្នកនាង កែវ ពេជ្រពិសី បានបើកបេះដូងទទួលយកគូស្នេហ៍ថ្មី ហើយរំពឹងថា បានដឹកដៃគ្នា ទៅរកភាពសុខសាន្ត ដល់ត្រើយសុភមង្គល តទៅ។ នាងបានឲ្យដឹងថា ទោះជាពេលនេះ នាងមានគូដណ្ដឹងទៅហើយក្ដី ប៉ុន្ដែអាជីពសិល្បៈរបស់នាងមិនមែនដល់ទីបញ្ចប់ទៅហើយនោះទេ។
នាងថា លោកពៅ សម្បត្តិ ដែលជាគូដណ្ដឹងស្របច្បាប់នាងនោះ មិនហាមឃាត់នាងថតសម្ដែងសិល្បៈឡើយ ពោលគឺនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ។ដោយសារតែ យល់ថា អ្នកនាង មាននិស្ស័យសិល្បៈ កម្ររកហើយ មានមហាជន ទទួលស្គាល់អោយតម្លៃ ទើបបានពិសី បន្ថែមថា អនាគតស្វាមីរបស់នាងជាអ្នកស្រលាញ់សិល្បៈម្នាក់ ហេតុនេះហើយគាត់យល់ច្បាស់ពីអាជីពអ្នកសិល្បៈ អីចឹងមិនចេះប្រចណ្ឌឬហួងហែងនាងក្នុងការលេងសិល្បៈទេ គឺតាមចិត្តនាង។ល្បីល្បាញមកទល់ពេលនេះ។

តារាសម្ដែងរូបនេះ បានបញ្ជាក់ថា ការថតសម្ដែងសិល្បៈ មិនមែនសំខាន់នៅលើលុយជាធំទេ ព្រោះអីនាងតស៊ូលេងសិល្បៈជាង១០ឆ្នាំ ដែលដំបូងថត ១ថ្ងៃ បានតម្លៃតែ១០ទៅ២០ដុល្លារក៏មានដែរ អីចឹងនាងយល់ច្បាស់ពីសិល្បៈ ហេតុនេះហើយការដែលអ្នកដឹកនាំឲ្យតម្លៃតួសម្ដែងតួណាមួយ ឲ្យស័ក្តិសមកិត្តិយសតួ ទើបជារឿងសំខាន់បំផុត។