មកស្ដាប់ ផលិតករ និងអ្នកនិពន្ធ លើកពីរឿង«ណូលីណូឡា» ថ្ងៃកាត់ខ្សែបូរ

0

កាលពីល្ងាចថ្ងៃទី១៨ កញ្ញា ភាពយន្តកំប្លែង និងអប់រំ ដែលបានសម្ងំផលិតដោយផលិតកម្មមហាហង្ស ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ ដោយភាពយន្តនេះ នឹងដាក់លក់សំបុត្រចាប់ពីថ្ងៃទី២០ កញ្ញា តទៅ។ ភាពយន្តនេះ ប្រជុំសុទ្ធតែតារាល្បីៗតែម្ដង ខណៈដែលតារាសម្ដែងល្បីល្បាញ កញ្ញា ឌុច លីដា និង កញ្ញា ភិន សុដាលីស គឺជាតួឯកធំប៉ះគ្នាលើកដំបូង។

ភាពយន្តដែលបានផលិតអស់ដើមទុនប្រមាណជាង៥ម៉ឺនដុល្លារ និងត្រូវបានប្រកាសថានឹងគ្រោងបង្ហាញខ្លួនក្នុងការប្រកួតប្រជែងមហោស្រពភាពយន្តថ្នាក់ជាតិលើកក្រោយមួយនេះ លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មបានអះអាងថា ជាភាពយន្តដែលលោកមិនខ្វល់ពីការខាតបង់ ឬដាក់បញ្ចាំងមិនចំណេញនោះទេ ដោយសារតែលោកចង់ធ្វើភាពយន្តមួយដែលមានស្ដង់ដា ហើយអាចបប្រកួតប្រជែងនៅក្នុងមហោស្រពភាពយន្តថ្នាក់ជាតិមួយអោយខានតែបាន។

លោកថាមួយរឿងនេះបង្កប់នូវការអប់រំខុសពីរឿងមុនៗឆ្ងាយៗណាស់ ជាពិសេសការទូន្មានអោយតួអង្គស្រីចេះរៀបចំខ្លួនទន់ភ្លន់ ចេះសំពះ ចេះធ្វើបុណ្យ និងសំខាន់ជាងគេ គឺចង់អប់រំអោយចេះស្រឡាញ់គ្នា នៅក្នុងរង្វង់គ្រួសារតែមួយ ដែលលោកប្រកាសថាក្រៅពីកម្សាន្ត គឺមានតម្លៃសម្រាប់ការអប់រំ និងវប្បធម៌យ៉ាងសំបូរបែប។ ភាពយន្តនេះ ក៏បានផ្ដិតយកទិដ្ឋភាពប្រសាទអង្គរវត្ត ប្រាសាទបាយ័ន ផ្ទះបែបខ្មែរ និងពីសិល្បៈនៃការកែច្នៃផងដែរ ដោយសារតែលោករំពឹងថាបើភាពយន្តនេះ បានបង្ហាញខ្លួននៅក្នុងមហោស្រពភាពយន្តអន្តរជាតិទៅទៀត គឺនឹងធ្វើអោយពិភពលោកកាន់តែស្គាល់ពីប្រទេសកម្ពុជា។

កញ្ញា ម៉ៅ ចាន់រស្មី អ្នកនិពន្ធសាច់រឿង«ណូលីណូឡា» បានអះអាងថា នៅក្នុងសាច់រឿងមួយនេះ កញ្ញាមិនមែនផ្ដោតតែលើការកម្សាន្តអោយសប្បាយនៅពេលទស្សនាប៉ុណ្ណោះទេ ប៉ុន្តែកញ្ញាមានគោលបំណងចង់បង្កប់ខ្លឹមសារអប់រំ និងចង់ទាញផ្នត់គំនិតរបស់អ្នកទស្សនាអោយស្គាល់ពីតម្លៃវប្បធម៌ និងតំបន់ទេសចរណ៍នៅខេត្តសៀមរាបផងដែរ ទើបរឿងទាំងមូលត្រូវចំណាយថតច្រើននៅខេត្តសៀមរាប ជាពិសេសគឺតំបន់ប្រាសាទ និងកន្លែងកែច្នៃសិប្បកម្មរបស់អ្នកស្រុក ដើម្បីអោយត្រូវនឹងសាច់រឿងដែលនាងតាក់តែង។ កញ្ញារំពឹងយ៉ាងខ្លាំងថា អ្នកទស្សនាភាពយន្តរឿង«ណូលីណូឡា» នឹងទទួលបានខ្លឹមសារដែលនាងបានដៅ ខណៈដែលក្រោយការផលិតគឺនាងរឹតតែពេញចិត្តចំពោះប្លង់ សំឡេង និងការសម្ដែងរបស់តួអង្គនីមួយៗ ដោយនាងយល់ថាស្នាដៃដែលខ្លួនបាននិពន្ធ នឹងមានការគាំទ្រខ្លាំងក្លា។

នៅក្នុងពិធីកាត់ខ្សែបូរបើកសម្ពោធនាថ្ងៃនោះ ក្រៅពីតារាដែលបានសម្ដែងនៅក្នុងភាពយន្ត ក៏មានតារាសម្ដែងជាច្រើនទៀត ចូលរួមជាកិត្តិយសផងដែរ៖

LEAVE A REPLY

Please enter your comment!
Please enter your name here