តួអង្គកំប្លែងក្នុងរឿង « អ្នកប្រដាល់មិនដែលឈ្នះ » ទទួលមរណៈភាពហើយដោយសាររោគឆ្លង កូវីដ19

0

អត្ថបទ៖ Neath
អ្នកធ្លាប់បានទស្សនាខ្សែរភាពយន្តបែបកំប្លែងរបស់ប្រទេសថៃ រឿង « អ្នកប្រដាល់មិនដែលឈ្នះ» ច្បាស់ជាបានស្គាល់កំពូលតារាកំប្លែងជើងចាស់លោក Khom Chauncheun ឬ Na Khom ជាតួអង្គសំខាន់មួយនៅក្នុងរឿង ដែលបានបង្ករឱ្យអ្នកទស្សនាផ្ទុះសំណើចពីដើមដល់ចប់នោះ។ ជារឿងដ៏គួរឱ្យសោកស្ដាយសម្រាប់អ្នកគាំទ្រទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់លោក ក្រោយឮដំណឹងថា លោកបានទទួលមរណៈភាពហើយ កាលលពីព្រឹកថ្ងៃទី30 ខែមេសា ថ្មីៗនេះក្នុងវ័យ63ឆ្នាំ ដោយសារជម្ងឺរ កូវីដ19 ដែលជាជម្ងឺរឆ្លងរាតត្បាតពាសពេញផ្ទៃប្រទេសក្នុងពិភពលោក នាពេលបច្ចុប្បន្ន។

ដោយយោងតាម Facebook page ដែលមានឈ្មោះថា Sola Sale តែងតែផុសព័ត៌មាននៅខាងប្រទេសថៃបានបញ្ជាក់ថា« តារាកំប្លែងល្បីថៃក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះបានទទួលមរណភាពហើយដោយសារកូវីត១៩ ក្នុងវ័យ 63 ឆ្នាំ លែងបានមើលរឿងគាត់សម្តែងសើចសប្បាយទៀតហើយ… កូវីត១៩ សាហាវពេកហើយ ????។ សូមចូលរួមសោកស្តាយផង ចំពោះដំណឹងនេះ ព្រោះថា admin ក៏ចូលចិត្តមើលការរឿងរបស់គាត់ដែរ ទោះបីជាសាសន៍ដ៏ទៃ តែពិតជាគួរឲ្យសង្វែគណាស់៕ »

អ្នកគាំទ្រតារាសម្ដែងរូបនេះ អ្នកសិល្បៈជាច្រើន ក្នុងនោះរួមមានអ្នកសិល្បៈក្នុងប្រទេសកម្ពុជាជាច្រើនដែលគាំទ្រលោកផងនោះ ក៏បានបង្ហោះសាររំលែកទុក្ខ និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់បុគ្គលមួយរូបដែលធ្លាប់តែធ្វើឱ្យអ្នកទស្សនាសើចក្អាកក្អាយ ដែលនៅសល់តែស្នាដៃក្នុងសិល្បៈបន្សល់ទុក ១តែរូបកាយត្រូវរលាយសាបសូន្យដោយសាររោគចង្រៃឆក់យកជីវិតលោកយ៉ាងសាហាវ និងឆាប់រហ័សបែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here