តារាចម្រៀង កែវ សំណាង ស្ថានភាពធ្វើទុក្ខខ្លាំងក្រោយឆ្លងកូវី១៩

0

រយៈពេលប៉ុន្មានថ្ងៃមកហើយ ដែលតារាចម្រៀង លោក កែវ សំណាង បានកើតកូវីត១៩ និងត្រូវបានក្រុមគ្រូពេទ្យ ដឹកយកទៅព្យាបាលនៅកោះពេជ្រ។ មកទល់ពេលនេះសភាពជម្ងឺរបស់លោក នៅតែបន្តធ្វើទុក្ខ តែក៏ប្រសើរជាងដំបូងៗផងដែរ ក្រោយការព្យាបាល។

លោក កែវ សំណាង និយាយថា មុនពេលក្លាយជាអ្នកជម្ងឺកូវីត១៩ លោកតែងតែទៅជួយលក់ផ្លែឈើម្ដាយនៅផ្សារអូរប្ញស្សី ហើយក្រោយពីអ្នកផ្សារនេះ ផ្ទុះជម្ងឺកូវីត១៩ ក៏ធ្វើអោយលោកស្ថិតក្នុងការសង្ស័យដែរ បន្ទាប់ពីលោកក៏មានបញ្ហាសុខភាព។ អ្វីដែលតក់ស្លុត គឺលោករកឃើញវិជ្ជមានមេរោគនេះ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យដឹកទៅកន្លែងព្យាបាល។ គិតត្រឹមថ្ងៃទី២៧ មេសា ឆ្នាំ២០២១ នេះ លោកនៅតែមានសភាពធ្វើទុក្ខ និង មិនទាន់ជានៅឡើយទេ ដោយក្រុមគ្រូពេទ្យកំពុងបន្តតាមដានជួយព្យាបាល។