DJ ឆ្លាម ប្រាប់ពីស្ថានភាពរបួស ក្រោយធ្លាក់ឆាក

0

ការសម្ដែងកំប្លែង និងច្រៀងរាំ កាលពីយប់ថ្ងៃទី១៦ កញ្ញា នៅខេត្តកំពង់ធំ មេក្រុមកំប្លែងលោកឌីជេឆ្លាម ត្រូវបានគេអះអាងថា រអិលជើងធ្លាក់ជណ្ដើរឆាកផ្កាប់មុខមកដីធ្ងន់ធ្ងរ ដោយស្ថានភាពធ្លាក់ឆាករបស់លោកក៏ទំនងជាមានរបួសធ្ងន់ផងដែរ។ យ៉ាងណាមិញ លោកបានរៀបរាប់អោយដឹងពីស្ថានភាពនេះ។

លោក សូរ៉ាប៊ី ហៅឌីជេឆ្លាម និយាយថាក្រោយពេលសម្ដែងចប់មួយវគ្គលើឆាក លោកក៏បានដើរចុះពីឆាក ហើយចៃដន្យដោយសារតែមានភ្លៀងធ្លាក់ ហើយសើមជណ្ដើរក៏ធ្វើអោយលោករអិលជើងក្រឡាច់កាច់ជើងពេញទំហឹងបោកខ្លួនផ្កាប់មុខលើដី។ លោកថាកម្លាំងបោកខ្លួនក្នុងពេលរអិល បានធ្វើអោយលោកភ្លាត់ឆ្អឹងជើង និងបោកខ្លួនធ្ងន់គួរសម ប៉ុន្តែលោកថាប្រហែលមិនអីនោះទេ ដោយសារតែមានរបួសភ្លាមៗ លោកក៏ត្រូវគេបញ្ជូនមកមន្ទីរពេទ្យ ហើយត្រូវបានពេទ្យអបឆ្អឹងជើងអោយ ដើម្បីកុំធ្ងន់ធ្ងរ។ លោកថាស្ថានភាពធ្លាក់ឆាក មិនធ្វើអោយលោកធ្វើទុក្ខភ្លាមៗនោះទេក្រៅពីភ្លាត់ឆ្អឹងជើង ប៉ុន្តែប៉ុន្មានម៉ោងក្រោយគឺចាប់ផ្ដើមឈឺខ្លួន និងត្រង់កន្លែងបោក ដោយសារតែកម្លាំងដួលផ្កាប់មុខគឺខ្លាំងក្រោយរអិលកាច់ជើងពេញទំហឹង។ យ៉ាងណាមិញ លោកថាខ្លួននឹងមិនអីនោះទេ ដោយនឹងរំពឹងថានឹងឈឺខ្លួនតែ៣ថ្ងៃ ឬមួយអាទិត្យនឹងបានដូចដើមនោះផង។

គួរបញ្ជាក់ថា ឌីជេឆ្លាម គឺមេក្រុមកំប្លែង ដែលចាប់ផ្ដើមមានទីផ្សារគួរអោយកត់សម្គាល់នៅក្នុងវិស័យសិល្បៈនាពេលចុងក្រោយ។ ក្រុមកំប្លែងរបស់លោកត្រូវគេឃើញមានមុខសម្ដែងកំប្លែង និងសម្ដែងក្នុងភាពយន្តច្រើនគួរសម បន្ទាប់ពីលោកជម្រើសបានសមាជិកដែលមានសមត្ថភាពកំប្លែងល្អៗ អោយស្ថិតក្នុងក្រុមរបស់ខ្លួន។ ក្រៅពីចាប់ផ្ដើមពង្រីកទីផ្សារក្នុងអាជីពកំប្លែង និងសម្ដែង លោកក៏ត្រៀមបញ្ចេញបទថ្មីផ្ទាល់ខ្លួន ដើម្បីទុកច្រៀងលើឆាកអង្រួនអ្នកគាំទ្រផងដែរ ក្នុងពេលដ៏ខ្លី៕

LEAVE A REPLY

Please enter your comment!
Please enter your name here