Miss Universe Cambodia រ៉េត សារីតា ផ្ញើរសារពិសេសជូនដល់ហ្វេនៗកម្ពុជា ខណៈការប្រឡងកាន់តែខិតជិតមកដល់

0

អត្ថបទ៖ Neath

ខណៈការប្រកួត Miss Universe 2020 ដែលនឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីប្រទេសមហាអំណាចសហរដ្ឋអាមេរិក ក្នុងរដ្ឋ Florida កញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាឯកកម្ពុជាយើងក៏បានហោះហើរទៅកាន់ទីនោះដោយសុវត្ថិភាពហើយ។ មិនតែប៉ុណ្ណោះនាង និងបេក្ខនារីមកពីបណ្ដារប្រទេសផ្សេងៗទៀតក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញសម្ថភាព នៅថ្ងៃទី 16 ខែ ឧសភា ឆ្នាំ 2021 ខាងមុខនេះផងដែរ។

ក្រៅពីមានការត្រៀមខ្លួន និងព្រមគ្រប់យ៉ាងក្នុងការប្រកួតរួចរាល់ កញ្ញា រ៉េត សារីតា ក៏ហាក់ព្រួយបារម្ភចំពោះឥរិយាបទមួយចំនួនដែលអាចនឹងកើតមានឡើងនៅក្នុងបណ្ដាញសង្គម ចំពោះការគាំទ្រនិងការបញ្ចេញមតិមួយចំនួនដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បុគ្គលមួយចំនួន ទើបកញ្ញាផ្ញើរសារជាពិសេសជូនដល់អ្នកគាំទ្ររបស់នាងឱ្យមានការប្រុងប្រយ័ត្នជាភាសារអគ្លេស ដែលមានខ្លឹមសារថា « ខណៈព្រឹត្តិការណ៍ Miss Universe កាន់តែខិតជិតមកដល់ ខ្ញុំគ្រាន់តែក្រើនរំឮកដល់អ្នកគាំទ្រ Miss Universe Cambodia ទាំងអស់សូមព្យាយាមប្រកាន់ភ្ជាប់នូវការគោរព និង សុជីវធម៌ល្អ នៅលើ Internet ព្រោះវាជាព្រឹត្តិការណ៍មួយដែលប្រទេសជាច្រើនបានចូលរួម ហើយវាពិតជាប៉ះពាល់អារម្មណ៍មែនទែននៅពេលនរណាម្នាក់មិនគាំទ្រ ឬមិនពេញចិត្តបេក្ខនារីរបស់ពួកគេ ដូច្នេះខ្ញុំចង់ឱ្យបងប្អូនខ្មែរទាំងអស់ចងចាំថា មិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្ត Miss Universe Cambodia ទេ តែវាក៏មិនសំខាន់អ្វីដែរគ្រាន់តែយើងព្យាយាមប្រកាន់ភ្ជាប់នូវការគោរព និងសុជីវធម៌ល្អក្នុងការបញ្ចេញមតិទៅបានហើយ យើងមិនចាំបាច់ទៅឈ្លោះប្រកែកឬទាស់ពាក្យសម្ដីជាមួយអ្នកដ៏ទៃនោះទេ។ មនុស្សមួយចំនួនមានគោលបំណងគ្រាន់តែចង់ល្បងជាមួយយើងប៉ុណ្ណោះដើម្បីបានចំណាប់អារម្មណ៍យើង ហើយយើងមិនចាំបាច់ខ្វល់នឹងពួកនោះទេ។ គាំទ្រ Miss Universe Cambodia តោះកុំភ្លេចប្រកាន់ភ្ជាប់នូវឥរិយាបទសុភាពរាបសារ និង សុជីវធម៌ល្អ ជាពិសេសទៅកាន់បេក្ខនារីផ្សេងទៀត។
យើងមិនចាំបាច់ទៅបង្អាប់ បង្អន់បេក្ខនារីផ្សេងទៀតនោះទេ គ្រាន់តែគាំទ្រ Miss Univers Cambodia របស់ពួកយើង Sarita Reth ទៅបានហើយ។»

គួបញ្ជាក់ថាបវរកញ្ញាឯកកម្ពុជា រ៉េត សារីតា មានអាយុ 25 ឆ្នាំ កម្ពស់ 1.68 cm កើតនៅថ្ងៃទី 22 ធ្នូ ឆ្នាំ 1994 មានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ មុខតំណែងជា កញ្ញាឯកកម្ពុជា និងជាសិល្បការិនីដ៏មានទេពកោសល្យ ព្រមទាំងមានកេរ្តិ៍ឈ្មោះបោះសម្លេងមួយរូបគួរជាមោទនៈភាពនៃប្រជាជនខ្មែរ ដែលជ្រើសបានបវរកញ្ញាដែលពោពេញដោយសម្ថភាពយកទៅប្រកួតលើឆាកអន្តរជាតិ។ ចំណុចលេច ធ្លោរបស់បេក្ខនារីមាឌល្អិតរូបនេះ គឺ នាងមានភាព ជឿជាក់ខ្លាំង មានចំណេះដឹងទូទៅទូលំទូលាយ និង មានចំណេះដឹងភាសាបរទេសល្អទាំងភាសាអង្លេសនិង បារាំងអា និយាយបានយ៉ាងស្ទាត់ជំនាញថែមទៀតផង។ 

ប្រជាជនកម្ពុជាមានការរំពឹងយ៉ាងមុតមាំថា សារីតា នឹងទទួលបានជ័យលាភីនៅក្នុងការប្រកួត និង នាំយកភាពជោគជ័យមកមាតុភូមិវិញ ខណៈកញ្ញាក៏ទទួលបានសារជូនពីរពីសំណាក់បវរៗកញ្ញាខ្មែរ សិល្បករសិល្បការិនីក្នុងប្រទេស ព្រមទាំងហ្វេនៗជាច្រើនបានផ្ដល់កម្លាំងចិត្ត និងគាំទ្រនាងក្នុងដំណើរការប្រកួតនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here