អតីតប្រុសស្អាត ជិន បញ្ញា ត្អូញត្អែរសង្វេគខ្លួនក្រោយកើតកូវីដ

0

អតីតបេក្ខភាពក្នុងកម្មវិធីស្រីស្អាតប្រុសស្អាត លោក ជិន បញ្ញា ដែលបច្ចុប្បន្នគឺជាមន្ត្រីកងរាជអាវុធហត្ថផង និង ជាអ្នកសារព័ត៌មានផង បានបង្ហាញពីការត្អូញត្អែរយ៉ាងខ្លាំង ថាសង្វេគខ្លួន និង អាណិតប្រពន្ធកូន ក្រោយពេលលោកបានភ្លាត់អោយឆ្លងជម្ងឺកូវីត១៩ ដោយសារតែបានចេញចូលក្នុងហាងកាហ្វេមួយកន្លែង ដែលមានអ្នកជម្ងឺកូវីត១៩។ លោកថាទៅដល់កន្លែងព្យាបាលនៅកោះពេជ្រ គឺឃើញតែអ្នកជម្ងឺ ហើយអាហារដែលខាងកន្លែងព្យាបាលផ្ដល់អោយលោកទទួលទានមិនចូលនោះទេ គឺគិតតែឃ្លានឲនេះឃ្លាននោះ ឃ្លានរបស់ជូរៗ និង ឃ្លានអាហារឆ្ងាញ់ៗ តែគ្មានអ្នកទិញអោយ និង គ្មានលុយសម្រាប់ចំណាយផង។ លោកកាន់តែសង្វេគនៅពេលគិតដល់ភរិយា និង កូនទាំង៥ ដោយលោកនិយាយថា គ្រួសារលោកកំពុងតែមានបញ្ហាខ្វះខាត នៅពេលលោកត្រូវសម្រាកព្យាបាល ហើយគ្មានពេលវេលាជួយគិតគូររឿងរកលុយបែបនេះ។ ក្នុងមួយរយៈចុងក្រោយនេះ លោកបានធូរទ្រូងបន្តិចដោយសារតែបានបងៗ ជួយផ្ដល់លុយកាក់ខ្លះ ដើម្បីអោយលោកផ្ញើអោយប្រពន្ធកូនប៉ុណ្ណោះ ដោយក្នុងចំណោមនោះ ក៏មានបងធម៌ និង អ្នករួមការងារផងដែរ។ លោកនិយាយថា លោកពិតជាសំដែងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនដែលបានឧបត្ថម្ភប្រាក់ចំនួន២០០ដុល្លារអាមេរិក ដល់រូបលោក ដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩នា ហើយត្រូវការលុយកាក់ដើម្បីដោះស្រាយជីវភាព។ លោកបានទទួលថវិកានេះ តាមរយ:លោក ហេង ឡុង និង អ្នកនាង ចនចន្ទ លក្ខិណា ប្រធានសមាគមនសិល្បករខ្មែរ។ លោកក៏សូមថ្លែងអំណរគុណដល់សប្បុរសធម៌ផ្សេងទៀតផងដែរ ដែលបានជួយលោកនៅក្នុងពេលនេះ ដោយលោកនិយាយថា ដ្បិតតែលោកទទួលការព្យាបាលដោយមិនអស់លុយកាក់ តែលោកដេកគិតរាល់ថ្ងៃចំពោះស្ថានភាពប្រពន្ធកូន ហើយសូម្បីតែលុយជំនួយដែលលោកទទួលបានក៏មិនហ៊ានទិញរបស់តាមឃ្លានយកមកញាំនោះដែរ គឺទុកជួយប្រពន្ធកូន ដែលកំពុងតែខ្វះមុខខ្វះក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here