បុរសសង្ហារវ័យ47ឆ្នាំលោក Mario Lopez នឹងមកអង្រួនវេទិកា Miss Universe ជាថ្មីម្ដងទៀត

0

ដោយឧត្តម៖
ការប្រកួត កម្មវិធីចក្បវាឡលំដាប់ពិភពលោក បានខិតជិតមកដល់ហើយ នៅលើទឹកដីអាមេរិក ។ នេះជាកម្មវិធីលំដាប់លេខ១ របស់ពិភពលោក ក្នុងចំនោមការប្រកួតជ្រើសរើស សម្រស់ស្រីស្អាតសំខាន់។ សម្រាប់កម្ពុជា ក៏មានមោទនភាពណាស់ដែរ ដោយបេក្ខភាព បញ្ជូនទៅ ប្រកួត ជានារីវ័យឆា្លត ប្រកបដោយធនធាន។
យ៉ាងណាមិញ សម្រាប់អ្នកតាមដាន ប្រវត្តិប្រឡង ចក្រវាឡ លំដាប់ពិភពលោកពិតជា បានស្គាល់ពិធីករប្រុស មុខឡូយ លោក Mario Lopez ហើយ ។ បច្ចុប្បន្នលោក អាយុ ៤៧ ឆ្នាំ និងកម្ពស់ ១.៧៨ ម៉ែត្រ
កំពុងទទួលបានការចាប់អារម្មណ៍ និង អង្រួនបេះដូងអ្នកគាំទ្រ Beauty Pageants។ ក្រោយត្រូវបានប្រកាសធ្វេីជាពិធីករ ( Presenters ) ម្ដងទៀត ក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe លេីកទី៦៩ ក្នុងឆ្នាំ២០២១ នេះ។
ខណៈដែលលោកធ្លាប់បានធ្វេីជាពិធីករក្នុងការប្រកួតនេះម្ដងរួចមកហេីយ នៅក្នុងឆ្នាំ២០០៧ កាលដែល Miss Universe នៅក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ៕ ជំនាន់លោកដំណើរការកម្មវិធី កាលនោះ ម្ចាស់មកុដធ្លាក់ទៅលើស្រីស្អាត ឆ្លាតវៃ មកពីប្រទេសជប៉ុន។ សម្រាប់រដូលកាលថ្មី នៃពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ នេះ ស្រីស្អាតមកពីជាង៧០ ប្រទេស បានទៅរាជនី សម្រស់រូបណាប្រទេសណា។

LEAVE A REPLY

Please enter your comment!
Please enter your name here