ក្រុមកំប្លែង យ៉េយ៉េ ម្នាក់ទៀតហើយរកឃើញ វិជ្ជមានCOVID-19

0

ដោយឧត្តម៖

តារាកំប្លែង ភេទទី៣ ហ្សាម៉ែល បានប្រកាសនៅលើ បណ្តាញសង្គម របស់នាងថា ខ្លួននាងរកឃើញផ្ទុកកូវីដ១៩។ ការប្រកាសនេះស្របពេល ដែលគេដឹងថា យ៉េ យ៉េ តារាកំប្លែងរកឃើញវិជ្ជមានកូវីដដែរនោះ។
នេះជាការចាប់ អារម្មណ៍ថ្មីទៀតលើការឆ្លង ក្នុងចង្កោមតារាសារជាថ្មី។ ចំពោះហ្សាម៉ែល ត្រូវគេដឹងថាជិតដិតក្នុង ក្រុមសម្តែងយេយេ ដោយទៅណាសម្តែងជាក្រុមជុំគ្នា។ នេះជារឿងស្មានមិនដល់ ព្រោះម្នាក់ៗបានការពារយ៉ាង យកចិត្តទុកដាក់ខ្ពស់បំផុត ការទប់ស្កាត់ កូវីដនេះ។ ហ្សាម៉ែលចាត់ទុកថា នេះជាការណ៍ពិតបានកើតឡើងហើយខំតស៊ូធ្វើតាមការណែនាំ របស់ពេទ្យ។
រលកកូវីដ១៩ ដែលបក់មកជាថ្មីនេះ បានបង្កនូវភាពស្មុគស្មាញណាស់នៅក្នុងសង្គមកម្ពុជា។ មេរោគមួយនេះនាំអោយកម្ពុជា ឆ្លងជាច្រើននាក់គួរអោយបារម្មណ៍។ពិសេសមិនថាតារាឬមិនមែនជាតារានោះទេ គឺវាអាចឆ្មក់ចូលវាយលុកគ្រប់ពេល។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល កងកម្លាំងសមត្ថកិច្ច គ្រប់ថ្នាក់ និងក្រសួងសុខាភិបាល បានរួមសហការគ្នាយ៉ាងខ្លាំង ទាំងយប់ថ្ងៃដើម្បីទប់ស្កាត់មិនគិតនឿយហត់។

LEAVE A REPLY

Please enter your comment!
Please enter your name here