ថែល ថៃ សះស្បើយជម្ងឺកូវីដ និងបន្តវិធានការការពាបន្ទាប់ទៀតដើម្បីឱ្យទុកចិត្ត100%

0

ដោយឧត្តម ៖

តារាចម្រៀងនិង ជាអតីតម្ចាស់ពាន ឌឺវយ ថែល ថៃ បានជាសះស្បើយពិជំងឺកូវីដ១៩ ទាំងស្រុងហើយ នឹងបានធ្វើអោយអ្នកគាំទ្រស្បើយពីការ ព្រួយបារម្មណ៍។ យ៉ាងណាយើង ឃើញថា តារាហង្សមាសជាច្រើនបានសះស្បើយជាពី កូវីដ១៩ បន្តបន្ទាប់។ ទោះរួចខ្លួន ក៏នៅតែបន្តការការពារ រក្សាអនាម័យអោយ បានខ្ពស់បំផុត។
ថែល ថៃបង្ហាញអោយដឹងថា « បន្ទាប់ពីខ្ញុំមកសម្រាក​ព្យាបាល​ ជំងឺ COVID19នៅមន្ទីរពេទ្យជ័យជំនះ មកដល់ពេលនេះ ខ្ញុំបានជាសះស្បើយ ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុម គ្រូពេទ្យស្ម័គ្រ
ចិត្តទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ព្យាបាល រូបខ្ញុំបាទ ក៏ដូចជាអ្នកជម្ងឺ ដទៃទៀត ដោយមិនខ្លាចនឿយ
ហត់ឡើយ ។
ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនឹងក្រុមហ៊ុន ហង្សមាស តែងតែ យកចិត្តទុកដាក់ ចំពោះកូនចៅ ហើយក៍ដូចជារូបខ្ញុំបាទផងដែរផ្តល់នៅសម្ភារៈប្រើប្រាស់នឹងរបស់ហូបចុក ។?❤️អរគុណដល់បងប្អូន នឹងមិត្តភ័ក្រ្តទាំងអស់ ដែលតែងតែ ផ្ដល់កម្លាំងចិត្តដល់រូបខ្ញុំបាទហើយជាចុងក្រោយនេះ ?សូមឲ្យពុកម៉ែបងប្អូន ទាំងអស់គ្នា ចូលរួមអនុវត្ត នូវ៣ការពារ ៣កុំឲ្យបានខ្ជាប់ខ្ជួន នឹងបានជៀសផុតពីជំងឺCOVID 19
ក្នុងការបញ្ចប់ជំងឺ COVID 19នាពេលឆាប់ៗនេះផងដែ ។ពីខ្ញុំបាទ ថែលថៃ!»៕
បញ្ហាកូវីដនេះ នៅតែឆ្លងរីករាលដាល ដោយមិនត្រឹមតែក្នុងចង្កោមតារានោះទេ សូម្បីតែ ខាងមជ្ឈដ្ឋានមហាជនខាងក្រៅក៏វាយលុក។ ដូចនេះពលរដ្ឋទាំងអស់ គួរណារួមគ្នាគោរពការពារ តាមការដាក់ចេញពីក្រសួង សុខាភិបាលនិងរដ្ឋាភិបាលយើង។ ត្រូវរក្សាគន្លាត ពាក់ម៉ាស់ មានអាល់កុលដាក់តាមខ្លួន ។ ពិសេសគោរពតាម៣កុំ ៣ការពារ ជាដរាប។

LEAVE A REPLY

Please enter your comment!
Please enter your name here