ស្រីអុីត បានជាសះស្បើយហើយក៏កំពុងសម្រាកព្យាបាលបន្តនៅផ្ទះតែត្រូវដាក់ដាច់ដោយឡែកពីគ្រួសារ

0

តារាកំប្លែង នាង សេន ចិន្តាហៅស្រីអុីត ពេលនេះ បានសម្រាកនៅផ្ទះសម្បែងវិញហើយក្រោយផ្ទុកវីរុស កូវីដ១៩។នាងបានសម្ងំព្យាបាលនៅ ក្នុងសណ្ឋាគារអុីនធើខន ប្រមាណ២២ថ្ងៃ ។ យ៉ាងណាស្រីអុីត ធូរចិត្តបន្តិចក្រោយ បានស្បើយហើយពេទ្យ អោយវិលមកផ្ទះ។
ស្រីអុីត នៅតែបន្តឃុំខ្លួនធ្វើ ចត្តាឡីស័ក១៤ ថ្ងៃទៀតដើម្បីអោយបានជាដាច់ពីមេរោគ អាក្រក់នេះ។ ស្រីអុីតលើកឡើងថានាងអរគុណដល់ក្រុមគ្រូពេទ្យ និងរដ្ឋាភិបាលដែលគិត គូពីសុខភាពប្រជាជន ។ ពិសេសអរគុណលោកគ្រូពេទ្យដែល យកចិត្តទុកដាក់ព្យាបាលរូបនាងរហូតបានស្បើយ។ ចូររក្សាគន្លាត រក្សាអនាម័យ ៣កុំ ៣ការពារ។សូមប្រជាពលរដ្ឋ ទាំងអស់សុខភាពល្អ ជៀសផុតពីជំងឺសាហាវនេះ។
ចំនែកនាយក្រូច ត្រូវជាបង ស្រីអុីតបាន ច្រានចោលរឿងមួយចំនួន ហើយលើកឡើងថា «សូមជុំរាបជូនបងប្អូនអោយបានជ្រាបថាប្អូនស្រីខ្ញុំមានសុខភាពល្អវិញហើយជិតបានត្រឡប់មកផ្ទះវិញហើយ ហាមក្រុមបំពុលសង្គមមួយចំនួនដែលផុសថាប្អុនខ្ញុំស្លាប់ បើមិនច្បាស់សូមកុំផុសបំភ្លៃ សូមអរគុណបងប្អូនដែលបារម្មណ៍ពីប្អូនស្រីរបស់ខ្ញុំ សូមអរគុណ សុខសប្បាយទាំងអស់គ្នាសូមអោយរួចផុតចាកទុក្ខ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here