ស្របពេលដែលប្រធានបទឆ្លងឆ្លើយជុំវិញ ចាប៉ីដងវែង នៅតែបន្តក្ដៅគគុក ស្រាប់តែបទចម្រៀងមួយបទ របស់តារាចម្រៀង លោក គីម ថាណា ដែលបានចេញប្រមាណជា១ឆ្នាំមកហើយ ក៏ត្រូវគេឃើញថា មានអ្នកស្ដាប់ឡើងវិញផងដែរ។ អ្វីដែលកត់សម្គាល់គឺចម្រៀងមួយបទ ដែលកប់បាត់យូរក្រែលមួយនេះ ត្រូវគេលើកយកមកស្ដាប់ឡើងវិញ ដោយនៅតាមយូធូបមួយចំនួនបានផុសបទនេះ អមដោយការសរសើរថា ប្លែកត្រចៀកនោះផង។ ចង់ដឹងថាបទនេះ ទំនងស្ដាប់ប៉ុណ្ណា សូមរីករាយទស្សនា៖