សូមសរសើរទឹកចិត្ត រិទ្ឋ អូមេហ្គា នឹងអោយតាសុីក្លូ អ្នកអនាថាហូបហាយហ្វ្រី៣ពេល

0

នេះជាទឹកចិត្តមួយដែល ផលិតកររិទ្ឋ អូមេហ្គា ស្រាប់តែបានធ្វើរឿងមួយនៅពេលដែល អាហារដ្ឋានខ្លួន ចាប់ដំណើរការ។ ម្ល៉ោះហើយលោក បានផ្តល់នូវទឹកចិត្តមួយល្អ ក្នុងពេល ដែលបរិយាកាសបច្ចុប្បន្នកំពុងខ្វះខាតលើអ្នកអត់ៗ ដែលពិបាករកប្រាក់។ លោកបានប្រកាសថា នឹងជូនអាហារហ្វ្រី៣ពេល ដែលសម្រួលខ្លះៗ។
លោក រិទ្ឋ អូមេហ្គា បានសរសេរ បង្ហោះថា «ខ្ញុំបាទឃុន​ ធារិទ្ធ​ ម្ចាស់ហាង​ Ella House
សូមប្រកាស​ថា​ នៅពេលElla House សាខាទួលទំពូង​ បានបេីកដំណេីរការ​ រាល់ចាស់ៗដែលអនាថាតាមផ្លូវ​ នឹងលោកតាសុីក្លូអាចមកហូបបាយនៅទីនេះ​ រឺមកខ្ចប់យកទៅហូបបានដោយឥតគិតថ្លៃ​ជារៀងរាល់ថ្ងៃផងដែល​ ទាំង3ពេល​ ។
ខ្ញុំមិនមែនជាអ្នកមានទេ​ តែខ្ញុំអាចជួយបានតាមអ្វីដែលខ្ញុំអាចធ្វេីបាន​ ។
ចូលរួ​មសាងទង្វេីរល្អចាប់ផ្តេីមពីខ្លួនអ្នកទៅ​ មិនចាំបាច់ក្លាយជាអ្នកមានបានធ្វេីបានទេ
Ellahouseគ្រឿងសមុទ្រក្រឡុក»៕
ការបង្ហាញនូវ ទឹកចិត្តនេះធ្វើអោយ មហាជនលើកសរសើរ ហើយនិយាយថា ពិតជាចិត្តល្អ។ នេះជាកុសលមួយបាបុណ្យ និងចិត្តវិញជ្រះថ្លាតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here