គម្រប់5ឆ្នាំនៃក្ដីស្រឡាញ់ ម្ចាស់ស្នេហ៍ ទឹម រដ្ឋា សុំរៀបការបំពេញមុខ

0

រយៈពេលជាច្រើន ឆ្នាំមកហើយដែលទឹម រដ្ឋា បានបង្កាត់ភ្លើងស្នេហ៍ជាមួយគូស្នេហ៍បរទេស។ បុរសបរទេសរាងសង្ហារ នេះហើយបាន ធ្វើអោយទឹម រដ្ឋាដក់ចិត្តហើយរួមរស់ជាគូស្នេហ៍ ដូចប្តីប្រពន្ឋ។ ដូចការសន្យាទឹម រដ្ឋាបានសច្ចាថា នាងពិតជាចង់រៀបការតាមច្បាប់ប្រពៃណី។នៅទីបំផុតគូស្នេហ៍ទឹម រដ្ឋាបានសម្រេច ចិត្តសុំនាងរៀបការជាគូជីវិតធ្វើអោយនាងអរខ្លាំង។
ទឹម រដ្ឋា បានសរសេរ បង្ហោះថា « វាស្ទើរតែមិនជឿថាវាអាចកើតឡើងនៅក្នុងជិវិតពិតដូចក្នុងកុនដែលខ្ញុំធ្លាប់តែសម្ដែង ?។តែឥលូវវាបានក្លាយជាការពិតហើយ មនុស្សជាស្រលាញ់ នឹងអ្នកគាំទ្រជាទីគោរពរបស់ខ្ញុំ ហើយនឹងពិភពលោកដ៏ស្រស់ស្អាតអើយ ពេលនេះខ្ញុំបានទទួលការសុំ រៀបការពីម្ចាស់បេះដួងខ្ញុំហើយ។ គាត់នឹងចូលមកធ្វើជាចំនែកនៃជិវិតរបស់ខ្ញុំនិងមើលថែរ.??❤️? អរគុណប៉ា ?? Tim Vannaដែលអនុញ្ញាតឲបុរស់ម្នាក់នេះមើលថែរកូន ??❤️ហើយកូនសុំទោសដល់អ្នកម្ដាយ Pan RaNy ដែលកូនមិនអាចមានឪកាសបង្ហាញការពាក់ជញ្ជៀន ?និងភាពរីករាយបូករួមទាំងសេក្ដីសុខដែលកូនកំពុងមាន ជាមួយដៃគូរអនាគតរបស់កូនដូចដែលម៉ាក់ធ្លាប់ចង់ឃើញឲម៉ាក់មើលបាន កូនមហារសែនសោកស្ដាយនឹងសុំទោសម៉ាក់ដែលរឿងនេះវាកើតយឺតពេល??? កូនដឹងថាអ្នកម្ដាយនៅតែតាមថែរក្សាកូននឹងក្រុមគ្រួសាររហូតមក អ្នកម្ដាយនៅតែស្ថិតក្នុងបេះដូងកូនជារៀងរហូត ។
សូមចូលរួមត្រេកអរ ហើយអ្នកគាំទ្រនាងកំពុងតែរង់ចាំអ៊ុតមើលថ្ងៃ កំណត់ពេលរៀបការធ្វើឡើងអំឡុងខែណា ហើយនឹងក្លាយជាព្រឹត្តិការណ៍ សំខាន់មួយទៀតនៃតារាលេចធ្លោរាងស្លីមរូបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here