នៅពីក្រោយភាពក្លាហានរហូតមានពន្លឺឆាកអន្តរជាតិរបស់ លីវ ជីលី គឺមានកត្តាទាំងនេះ

0

ដោយ ឧត្តម៖
miss Grand Cambodia 2020 លីវ ជីលី ត្រឹមតែជាតួរងលេខ៣ ក្នុងប្រទេសហើយ បានក្លាយជាអ្នកតំណាងជាតិចេញទៅប្រកួតលើឆាកអន្តរជាតិ។ នាងបានធ្វើអោយប្រទេសជាតិ ក៏ដូចជាពលរដ្ឋ កម្ពុជាភ្ញាក់ផ្អើល ក្រោយពេលផ្ទុះការទាក់ទាញ។ អ្វីទាំងអស់នេះបាន ដោយសារក្រុមហ៊ុន អ្នកគាំទ្រ និង បុគ្គលម្នាក់ ដែលមកចិញ្ច្រំនាងមួយប្រាវ រហូតប្រែជាមនុស្សថ្មី។
លីវ ជីលី បានអោយដឹងថា នាងអត់នឹកស្មានថា ខ្លួនមកដល់ចំនុចបែបនេះ រយៈពេលចូលរួមប្រកួតដល់ប្រទេសថៃ គឺហ្វឹកហាត់បានតែ១ខែ ក្រោយពីបានគ្រងដំណែង។ គ្រប់យ៉ាងដែលនាងប្តូរបុគ្គលិកលក្ខណៈ បែបនេះគឺការដើរ ត្រូវបានបុគ្គលម្នាក់ជាអ្នកបង្វឹកនាងគឺគ្រូ ជនជាតិហ្វីលីពីន។ លោកគ្រូនេះហើយបាន បង្ហាត់នាង អោយចេះដើរ ចេះរៀបចំខ្លួន តាំងពីការញាំ ការអង្គុយ ឈ ដើរ។ រឿងមួយទៀត បើនិយាយពី របៀបពាក់ស្បែកជើងកែង នាងកម្រនឹងពាក់ណាស់។ ប៉ុន្តែព្រោះការលះបង់ មិនចុះចាញ់ទោះពងជើង ហើម ដួល ពេលខ្លះយំបែបណាក៏ មិនចុះចាញ់ ធ្វើអោយបាន។
លោកគ្រូបង្ហាត់ ជីលី ជនជាតិហ្វីលីពីនបាន ក៏បានកោតសរសើរផងដែរថា ជីលី មានការរីកចំរើន ដោយការដើរ ជារបៀបបវរកញ្ញារបស់ កាន់តែទាក់ទាញខ្លាំង។ អ្វីដែលលោកមើលឃើញ គឺនាងស៊ូមិនធម្មតាមែន ពេលខ្លះឈឺខ្លួន ឈឺជើង សុខចិត្តយំហើយ ជូតទឹកភ្នែក ហ្វឹកហាត់ទៅមុខទៀត អត់ដែរថាបោះបង់។ ពេលនេះនាងល្អច្រើន ទើបនៅលើឆាកអន្តរជាតិ នាងមិនភ័យ ឬ មិនភ្លាត់ស្នៀត ហើយធ្វើអោគេមើលឃើញពីចំណុចខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here