សារ៉ាយ សក្ខណា ចែករំលែកបទពិសោធន៍ការចាក់វ៉ាក់សាំងកូវីដ19 នៅលើទឹកដីអាមេរិច

0

តារាសម្តែង សារ៉ាយ សក្ខណា បាននឹងកំពុងរស់នៅសហរដ្ឋអាមេរិក ជាមួយស្វាមី និងកូន២នាក់។ អ្នកនាង មិនអាចមកលេងមាតុភូមិ បានទេអំឡុងពេលនេះ ព្រោះតែបញ្ហាកូវីដ១៩ ផ្ទុះឡើងពេញពិភពលោក។ ស្របពេលដែលកម្ពុជា ផ្ទុះបញ្ហាកូវីដ១៩គួរអោយភ្ញាក់ផ្អើល សារ៉ាយ សក្ខណា បានចេញវិដេអូខ្លីមួយ ស្តីអំពីការចាក់វាក់សាំងការពារ កូវីដនៅលើទឹកដីមហាអំណាយគេធ្វើឡើងរបៀបណា។
ក្នុងរូបភាពវិដេអូ ដែលមានរយៈពេលប៉ុន្មាននាទី តារាសម្តែងក្រមិចក្រមើម សារ៉ាយ សក្ខណា បានបង្ហាញអោយឃើញអំពី ការចាក់ថ្នាំការពារកូវីដ ដែលជាចំនេះដឹងមួយ ។ ក្នុងនោះ សក្ខណាបាន អធិប្បាយថា នៅអាមេរិក គេចាក់ថ្នាំការពារកូវីដ មិនធ្វើឡើងនៅក្នុងក្រុងទេ ។ គេតម្រូវអោយចាក់ថ្នាំក្រៅក្រុង ដូចជានៅបរិវេនព្រលានយន្តហោះ ។ មូលហេតុដើម្បីការពារ ភាពចង្អៀតជុំៗគ្នា។ ក្រោយមកពេទ្យគេសុំ លិខិតធបណ្ណបញ្ជាក់ជំងឺ និងសួរនាំថាក្នុងខ្លួនមានឈឺអ្វីទេ ។ មានទម្ងន់អត់ សុខភាពធម្មតាទើបគេអោយចាក់ ។ ការចាក់គឺ ធ្វើតែក្នុងឡានរៀងៗខ្លួនមិនតម្រូវអោយចេញក្រៅឡើយ។ចាក់តាមឡាន ឬរថយន្តរៀងៗខ្លួន។ សក្ខណាអោយ ដឹងទៀតថា ពេលចាក់ហើយ គេអោយអង្គុយក្នុងឡាន១៥នាទី ដើម្បីតាមដានសុខភាព។បើមិនមានអ្វីប្លែកទេ យើងអាចត្រឡប់ទៅផ្ទះបានធម្មតា។
យ៉ាងណា សារ៉ាយ សក្ខណា បានជូនពរដល់ប្រជាពលរដ្ឋកម្ពុជា សូមអោយរួចផុតពី មេរោគកូវីដ។ ចំនែកអ្នកសិល្បៈ ដែលផ្ទុកកូវីដ គួរកុំតក់ស្លុតញាំថ្នាំតាមពេទ្យបញ្ជា។

LEAVE A REPLY

Please enter your comment!
Please enter your name here